ព្រះត្រៃបិដក ភាគ ៨០

 [២១៣] បណ្តា​សច្ចៈ​ទាំង ៤ នោះ ទុក្ខនិរោធ​គាមិនី​បដិបទា តើ​ដូចម្តេច។ សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចម្រើន​លោកុត្តរ​ជ្ឈាន ជា​និយ្យានិកៈ ដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង ដើម្បី​លះ​ទិដ្ឋិ​ទាំងឡាយ ដើម្បី​ដល់​នូវ​បឋមភូមិ ស្ងប់ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ក៏បាន​ដល់​បឋមជ្ឈាន ជា​ទុក្ខា​បដិ​បទាទន្ធា​ភិ​ញ្ញា សម័យ​នោះ មគ្គ​មាន​អង្គ ៥ គឺ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មា​វាយាមៈ សម្មាសតិ សម្ម​សមាធិ ក៏​កើតមាន នេះ​ហៅថា ទុក្ខនិរោធ​គាមិនី​បដិបទា ពួក​ធម៌​ដ៏​សេស ដែល​សម្បយុត្ត​ដោយ​ទុក្ខនិរោធ​គាមិនី​បដិបទា (ក៏​ហៅថា ទុក្ខនិរោធ​គាមិនី​បដិបទា​ដែរ)។
 [២១៤] សច្ចៈ ៤ គឺ ទុក្ខ ១ ទុក្ខ​សមុទ័យ ១ ទុក្ខនិរោធ ១ ទុក្ខនិរោធ​គាមិនី​បដិបទា ១។
 [២១៥] បណ្តា​សច្ចៈ​ទាំង ៤ នោះ ទុក្ខ​សមុទ័យ តើ​ដូចម្តេច។ តណ្ហា នេះ​ហៅថា ទុក្ខ​សមុទ័យ។
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 637647255034865724
ទៅកាន់ទំព័រ៖