ព្រះត្រៃបិដក ភាគ ៨០
ជាធម៌ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងជាមួយនឹងវិចារៈក៏មាន ជាធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន ជាធម៌មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន ទុក្ខសច្ច ជាធម៌ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងជាមួយនឹងវិចារៈក៏មាន ជាធម៌មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន ជាធម៌មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន មិនគួរពោលថា ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងជាមួយនឹងវិចារៈផង ថាមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ថាមិនមានវិតក្កៈ ទាំងមិនមានវិចារៈផងក៏មាន។ សច្ចៈ ២ ជាធម៌កើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន និរោធសច្ច មិនគួរពោលថា កើតព្រមដោយបីតិផង ថាកើតព្រមដោយសុខៈផង ថាកើតព្រមដោយឧបេក្ខាផងឡើយ ទុក្ខសច្ច កើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខៈក៏មាន កើតព្រមដោយឧបេក្ខាក៏មាន មិនគួរពោលថា កើតព្រមដោយបីតិផង ថាកើតព្រមដោយសុខៈផង ថាកើតព្រមដោយឧបេក្ខាផងក៏មាន។ សច្ចៈ ២ មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា សមុទយសច្ច គួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន ទុក្ខសច្ច គួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។ សច្ចៈ ២ មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា សមុទយសច្ច មានហេតុគួរលះដោយទស្សនៈក៏មាន
ID: 637647256320803086
ទៅកាន់ទំព័រ៖