ព្រះត្រៃបិដក ភាគ ៨០

មានហេតុ​គួរ​លះ​ដោយ​ភាវនា​ក៏​មាន ទុក្ខ​សច្ចៈ មានហេតុ​គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន មានហេតុ​គួរ​លះ​ដោយ​ភាវនា​ក៏​មាន មានហេតុ​មិន​គួរ​លះ​ដោយ​ទស្សនៈ ទាំង​មិន​គួរ​លះ​ដោយ​ភាវនា​ក៏​មាន។ សមុទយសច្ច ដល់​នូវ​ការ​សន្សំ​កពូន​ឡើង មគ្គសច្ច​ដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង និរោធ​សច្ច មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង ទាំង​មិនដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង ទុក្ខសច្ច ដល់​នូវ​ការ​សន្សំ​កពូន​ឡើង​ក៏​មាន មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង ទាំង​មិនដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង​ក៏​មាន។ មគ្គសច្ច ជា​របស់​សេក្ខបុគ្គល សច្ចៈ ៣ មិនមែន​ជា​របស់​សេក្ខបុគ្គល ទាំង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល។ សមុទយសច្ច មាន​សភាព​តូចឆ្មារ សច្ចៈ ២ ប្រមាណ​មិនបាន ទុក្ខសច្ច មាន​សភាព​តូចឆ្មារ​ក៏​មាន ដល់​នូវ​សភាព​ធំ​ក៏​មាន។ និរោធ​សច្ច មិន​មាន​អារម្មណ៍ មគ្គសច្ច មាន​អារម្មណ៍​ប្រមាណ​មិនបាន សមុទយសច្ច មាន​អារម្មណ៍​តូចឆ្មារ​ក៏​មាន មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ តែ​មិនមែន​មាន​អារម្មណ៍​ប្រមាណ​មិនបាន​ក៏​មាន មិន​គួរ​ពោល​ថា មាន​អារម្មណ៍​តូចឆ្មារ​ផង ថា​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ​ផង​ក៏​មាន ទុក្ខសច្ច មាន​អារម្មណ៍​តូចឆ្មារ​ក៏​មាន មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ​ក៏​មាន មាន​អារម្មណ៍​ប្រមាណ​មិនបាន​ក៏​មាន មិន​គួរ​ពោល​ថា មាន​អារម្មណ៍​តូចឆ្មារ​ផង ថា​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ​ផង ថា​មាន​អារម្មណ៍​ប្រមាណ​មិនបាន​ផង​ក៏​មាន។ សមុទយសច្ច ថោកទាប សច្ចៈ ២ ដ៏​ឧត្តម ទុក្ខសច្ច
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 637647256529709365
ទៅកាន់ទំព័រ៖