ព្រះត្រៃបិដក ភាគ ៨០

វិញ្ញាណ​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​អទុ​ក្ខម​សុខ ឆ្ងាយ​អំពី​វិញ្ញាណ​ដ៏​សម្បយុត្ត​ដោយ​វេទនា​ជា​សុខ និង​ទុក្ខ វិញ្ញាណ​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​សុខ និង​ទុក្ខ ឆ្ងាយ​អំពី​វិញ្ញាណ​ដ៏​សម្បយុត្ត​ដោយ​វេទនា​ជា​អទុ​ក្ខម​សុខ វិញ្ញាណ​របស់​បុគ្គល​មិន​មាន​សមាបត្តិ ឆ្ងាយ​អំពី​វិញ្ញាណ​របស់​បុគ្គល​មាន​សមា​បតិ្ត វិញ្ញាណ​របស់​បុគ្គល​មាន​សមាបត្តិ ឆា្ងយ​អំពី​វិញ្ញាណ​របស់​បុគ្គល​មិន​មាន​សមា​បតិ្ត វិញ្ញាណ​ប្រកបដោយ​អាសវៈ ឆ្ងាយ​អំពី​វិញ្ញាណ​មិន​មាន​អាសវៈ វិញ្ញាណ​មិន​មាន​អាសវៈ ឆា្ងយ​អំពី​វិញ្ញាណ​ប្រកបដោយ​អាសវៈ នេះ​ហៅថា ទូ​រេ​វិញ្ញាណ។ បណ្តា​វិញ្ញាណ​ទាំងនោះ សនិ្ត​កេវិ​ញ្ញាណ តើ​ដូចម្តេច។ វិញ្ញាណ​ជាអកុសល តាំងនៅ​ក្នុង​ទី​ជិត​នៃ​វិញ្ញាណ​ជាអកុសល វិញ្ញាណ​ជាកុសល តំា​ងនៅ​ក្នុង​ទី​ជិត​នៃ​វិញ្ញាណ​ជាកុសល វិញ្ញាណ​ជា​អព្យាក្រឹត តាំងនៅ​ក្នុង​ទី​ជិត​នៃ​វិញ្ញាណ​ជា​អព្យាក្រឹត វិញ្ញាណ​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​ទុក្ខ តាំងនៅ​ក្នុង​ទី​ជិត​នៃ​វិញ្ញាណ​ដ៏​សម្បយុត្ត​ដោយ​វេទនា​ជា​ទុក្ខ វិញ្ញាណ​ដែល​សម្ប​ត្ត​យុត្ត​ដោយ​វេទនា​ជា​សុខ តាំងនៅ​ក្នុង​ទី​ជិត​នៃ​វិញ្ញាណ​ដ៏​សម្បយុត្ត​ដោយ​វេទនា​ជា​សុខ វិញ្ញាណ​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​អទុ​ក្ខម​សុខ តាំងនៅ​ក្នុង​ទី​ជិត​នៃ​វិញ្ញាណ​ដ៏​សម្បយុត្ត​ដោយ​វេទនា​ជា​អទុ​ក្ខម​សុខ វិញ្ញាណ​របស់​បុគ្គល​មិន​មាន​សមា​បតិ្ត
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 637647158580453829
ទៅកាន់ទំព័រ៖