ព្រះត្រៃបិដក ភាគ ៨០

ថោកទាប​ក៏​មាន យ៉ាង​កណ្តាល​ក៏​មាន។ និរោធ​សច្ច មិន​ទៀង មគ្គសច្ច មាន​សភាព​ត្រូវ និង​ទៀង សច្ចៈ ២មាន​សភាព​ខុស និង​ទៀង​ក៏​មាន មិន​ទៀង​ក៏​មាន។ និរោធ​សច្ច មិន​មាន​អារម្មណ៍ សមុទយសច្ច មិន​គួរ​ពោល​ថា មាន​មគ្គ​ជា​អារម្មណ៍​ផង ថា​មាន​មគ្គ​ជាហេតុ​ផង ថា​មាន​មគ្គ​ជា​អធិបតី​ផង​ឡើយ មគ្គសច្ច មិនមែន​មាន​មគ្គ​ជា​អារម្មណ៍ តែ​មាន​មគ្គ​ជាហេតុ​ក៏​មាន មាន​មគ្គ​ជា​អធិបតី​ក៏​មាន មិន​គួរ​ពោល​ថា មាន​មគ្គ​ជាហេតុ​ផង ថា​មាន​មគ្គ​ជា​អធិបតី​ផង​ក៏​មាន ទុក្ខសច្ច មាន​មគ្គ​ជា​អារម្មណ៍ តែ​មិនមែន​មាន​មគ្គ​ជាហេតុ​ក៏​មាន មាន​មគ្គ​ជា​អធិបតី​ក៏​មាន មិន​គួរ​ពោល​ថា មាន​មគ្គ​ជា​អារម្មណ៍​ផង ថា​មាន​មគ្គ​ជា​អធិបតី​ផង​ក៏​មាន។ សច្ចៈ ២ កើតឡើង​ហើយក៏​មាន មិនទាន់​កើតឡើង តែ​មិន​គួរ​ពោល​ថា ប្រុងនឹង​កើតឡើង​ក៏​មាន និរោធ​សច្ច មិន​គួរ​ពោល​ថា កើតឡើង​ហើយ​ផង ថា​មិនទាន់​កើតឡើង​ផង ថា​ប្រុងនឹង​កើតឡើង​ផង​ទេ ទុក្ខសច្ច កើតឡើង​ហើយក៏​មាន មិនទាន់​កើតឡើង​ក៏​មាន ប្រុងនឹង​កើតឡើង​ក៏​មាន។ សច្ចៈ ៣ ជា​អតីត​ក៏​មាន ជា​អនាគត​ក៏​មាន ជា​បច្ចុប្បន្ន​ក៏​មាន និរោធ​សច្ច មិន​គួរ​ពោល​ថា ជា​អតីត​ផង ថា​ជា​អនាគត​ផង ថា​ជា​បច្ចុប្បន្ន​ផង​ឡើយ។ និរោធ​សច្ច មិន​មាន​អារម្មណ៍ មគ្គសច្ច មិន​គួរ​ពោល​ថា មាន​អារម្មណ៍​ជា​អតីត​ផង ថា​មាន​អារម្មណ៍​ជា​អនាគត​ផង ថា​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន​ផង​ឡើយ សច្ចៈ ២ មាន​អារម្មណ៍​ជា​អតីត​ក៏​មាន មាន​អារម្មណ៍​ជា​អនាគត​ក៏​មាន
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 637647256736115979
ទៅកាន់ទំព័រ៖