ព្រះត្រៃបិដក ភាគ ៨០
មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន មិនគួរពោលថា មានអារម្មណ៍ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងក៏មាន។ និរោធសច្ច ជាខាងក្រៅ សច្ចៈ ៣ ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។ និរោធសច្ច មិនមានអារម្មណ៍ មគ្គសច្ច មានអារម្មណ៍ខាងក្រៅ សមុទយសច្ច មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន ទុក្ខសច្ច មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន មិនគួរពោលថា មានអារម្មណ៍ខាងក្នុងផង ថាមានអារម្មណ៍ខាងក្រៅផង ថាមានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅផងក៏មាន។ សច្ចៈ ៣ មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ ទុក្ខសច្ច ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ក៏មាន មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ក៏មាន មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ក៏មាន។
[២២៥] សមុទយសច្ច ជាហេតុ និរោធសច្ច មិនមែនហេតុ សច្ចៈ ២ ជាហេតុក៏មាន មិនមែនហេតុក៏មាន។ សច្ចៈ ២ ប្រព្រឹត្តទៅជាមួយនឹងហេតុ និរោធសច្ច មិនមានហេតុ ទុក្ខសច្ចប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមានហេតុក៏មាន។ សច្ចៈ ២
ID: 637647271510959389
ទៅកាន់ទំព័រ៖