ព្រះត្រៃបិដក ភាគ ៨០

ប្រកបដោយ​ហេតុ និរោធ​សច្ច ប្រាសចាក​ហេតុ ទុក្ខសច្ច ប្រកបដោយ​ហេតុ​ក៏​មាន ប្រាសចាក​ហេតុ​ក៏​មាន។ សមុទយសច្ច ជាហេតុ​ផង ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង និរោធ​សច្ច មិន​គួរ​ពោល​ថា ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង ថា​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ តែ​មិនមែន​ហេតុ​ផង​ឡើយ មគ្គសច្ច ជាហេតុ​ផង ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង​ក៏​មាន ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ តែ​មិនមែន​ហេតុ​ក៏​មាន ទុក្ខសច្ច ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ក៏​មាន ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ តែ​មិនមែន​ហេតុ​ក៏​មាន មិន​គួរ​ពោល​ថា ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង ថា​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ តែ​មិនមែន​ហេតុ​ផង​ក៏​មាន។ សមុទយសច្ច ជាហេតុ​ផង ប្រកបដោយ​ហេតុ​ផង និរោធ​សច្ច មិន​គួរ​ពោល​ថា ជាហេតុ ទាំង​ប្រកបដោយ​ហេតុ​ផង ថា​ប្រកបដោយ​ហេតុ តែ​មិនមែន​ហេតុ​ផង​ឡើយ មគ្គសច្ច ជាហេតុ​ផង ប្រកបដោយ​ហេតុ​ផង​ក៏​មាន ប្រកបដោយ​ហេតុ តែ​មិនមែន​ហេតុ​ផង​ក៏​មាន ទុក្ខសច្ច ជាហេតុ​ផង ប្រកបដោយ​ហេតុ​ផង​ក៏​មាន ប្រកបដោយ​ហេតុ តែ​មិនមែន​ជាហេតុ​ផង​ក៏​មាន មិន​គួរ​ពោល​ថា ជាហេតុ ប្រកបដោយ​ហេតុ​ផង ថា​ប្រកបដោយ​ហេតុ តែ​មិនមែន​ហេតុ​ផង​ក៏​មាន។ និរោធ​សច្ច មិនមែន​ហេតុ ទំាង​មិន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ សមុទយសច្ច
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 637647271719240697
ទៅកាន់ទំព័រ៖