ព្រះត្រៃបិដក ភាគ ៨០
[២២៧] សមុទយសច្ច ជាអាសវៈ សច្ច ២ មិនមែនអាសវៈ ទុក្ខសច្ច ជាអាសវៈក៏មាន មិនមែនអាសវៈក៏មាន។ សច្ច ២ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ សច្ចៈ ២ មិនមានអាសវៈ។ សមុទយសច្ច ប្រកបដោយអាសវៈ សច្ចៈ ២ ប្រាសចាកអាសវៈ ទុក្ខសច្ច ប្រកបដោយអាសវៈក៏មាន ប្រាសចាកអាសវៈក៏មាន។ សមុទយសច្ចៈ ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ សច្ចៈ ២ មិនគួរពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថាប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈផងឡើយ ទុក្ខសច្ចៈ ជាអាសវៈ ទំាងប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈក៏មាន។ សមុទយសច្ចៈ ជាអាសវៈ ទាំងប្រកបដោយអាសវៈ សច្ចៈ ២ មិនគួរពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែនអាសវៈផងឡើយ ទុក្ខសច្ចៈ ជាអាសវៈ ទាំងប្រកបដោយអាសវៈក៏មាន ប្រកបដោយអាសវៈ តែមិនមែនអាសវៈក៏មាន មិនគួរពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែនអាសវៈផងក៏មាន សច្ច ២ ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ សមុទយសច្ចៈ មិនគួរពោលថា
ID: 637647272206740800
ទៅកាន់ទំព័រ៖