ព្រះត្រៃបិដក ភាគ ៨០

ប្រាសចាក​អាសវៈ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ផង ថា​ប្រាសចាក​អាសវៈ ទាំង​មិន​មាន​អាសវៈ​ផង​ឡើយ ទុក្ខ​សច្ចៈ ប្រាសចាក​អាសវៈ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ក៏​មាន មិន​គួរ​ពោល​ថា ប្រាសចាក​អាសវៈ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ផង ថា​ប្រាសចាក​អាសវៈ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ផង ថា​ប្រាសចាក​អាសវៈ ទាំង​មិន​មាន​អាសវៈ​ផង​ក៏​មាន ។
 [២២៨] សមុទយ​សច្ចៈ ជា​សញ្ញោជនៈ សច្ចៈ ២ មិនមែន​សញ្ញោជនៈ ទុក្ខសច្ច ជា​សញ្ញោជនៈ​ក៏​មាន មិនមែន​សញ្ញោជនៈ​ក៏​មាន។ សច្ចៈ ២ ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ សច្ចៈ ២ មិនមែន​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ។ សមុទយសច្ច ប្រកបដោយ​សញ្ញោជនៈ សច្ចៈ ២ ប្រាសចាក​សញ្ញោជនៈ ទុក្ខ​សច្ចៈ ប្រកបដោយ​សញ្ញោជនៈ​ក៏​មាន ប្រាសចាក​សញ្ញោជនៈ​ក៏​មាន។ សមុទយ​សច្ចៈ ជា​សញ្ញោជនៈ ទាំង​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ សច្ចៈ ២ មិន​គួរ​ពាល​ថា ជា​សញ្ញោជនៈ ទាំង​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ផង ថា​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ តែ​មិនមែន​សញ្ញោជនៈ​ផង​ឡើយ ទុក្ខ​សច្ចៈ ជា​សញ្ញោជនៈ ទាំង​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ក៏​មាន ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ តែ​មិនមែន​សញ្ញោជនៈ ក៏​មាន។ សមុទយសច្ច ជា​សញ្ញោជនៈ ទាំង​ប្រកបដោយ​សញ្ញោជនៈ សច្ចៈ ២ មិន​គួរ​ពោល​ថា ជា​សញ្ញោជនៈ ទាំង​ប្រកបដោយ​សញ្ញោជនៈ​ផង ថា​ប្រកបដោយ​សញ្ញោជនៈ
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 637647272428303248
ទៅកាន់ទំព័រ៖