ព្រះត្រៃបិដក ភាគ ៨០
តែមិនមែនសញ្ញោជនៈផងឡើយ ទុក្ខសច្ចៈ ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញាជនៈក៏មាន ប្រកបដោយសញ្ញោជនៈ តែមិនមែនសញ្ញោជនៈក៏មាន មិនគួរពោលថា ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈផង ថាប្រកបដោយសញ្ញាជនៈ តែមិនមែនសញ្ញោជនៈផងក៏មាន ។ សច្ច ២ ប្រាសចាកសញ្ញាជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញាជនៈ សមុទយសច្ចៈ មិនគួរពោលថា ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈផង ថាប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈផងឡើយ ទុក្ខសច្ចៈ ប្រាសចាកសញ្ញោជន តែជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន មិនគួរពោលថា ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈផង ថាប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈផងក៏មាន។
[២២៩] សមុទយសច្ចៈ ជាគន្ថៈ សច្ចៈ ២ មិនមែនគន្ថៈ ទុក្ខសច្ចៈ ជាគន្ថៈក៏មាន មិនមែនគន្ថៈក៏មាន។ សច្ចៈ ២ គន្ថៈគប្បីដោតក្រង សច្ចៈ ២ គន្ថៈមិនគប្បីដោតក្រង។ សច្ចៈ ២ ប្រាសចាកគន្ថៈ សច្ចៈ ២ ប្រកបដោយគន្ថៈក៏មាន ប្រាសចាកគន្ថៈក៏មាន។ សមុទយសច្ចៈ ជាគន្ថៈផង គន្ថៈគប្បីដោតក្រងផង សច្ច ២ មិនគួរពោលថា ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងផង ថាគន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈផងឡើយ
ID: 637647274522053150
ទៅកាន់ទំព័រ៖