ព្រះត្រៃបិដក ភាគ ៨០
ទុក្ខសច្ចៈ ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងក៏មាន គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈក៏មាន។ សមុទយសច្ច ជាគន្ថៈ ទាំងប្រកបដោយគន្ថៈក៏មាន មិនគួរពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈផង ថាប្រកបដោយគន្ថៈ តែមិនមែនគន្ថៈផងក៏មាន សច្ចៈ ២ មិនគួរពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈផង ថាប្រកបដោយគន្ថៈ តែមិនមែនគន្ថៈផងឡើយ ទុក្ខសច្ច ជាគន្ថៈ ទាំងប្រកបដោយគន្ថៈក៏មាន ប្រកបដោយគន្ថៈ តែមិនមែនគន្ថៈក៏មាន មិនគួរពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈផង ថាប្រកបដោយគន្ថៈ តែមិនមែនគន្ថៈផងក៏មាន។ សច្ចៈ ២ ប្រាសចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រង សច្ចៈ ២ ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រងក៏មាន មិនគួរពោលថា ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រងផង ថាប្រាសចាកគន្ថៈ ទាំងគន្ថៈ មិនគប្បីដោតក្រងផងក៏មាន។
[២៣០] សមុទយសច្ចៈ ជាឱឃៈ។បេ។ ជាយោគៈ។បេ។ ជានីវរណៈ សច្ចៈ ២ មិនមែននីវរណៈ ទុក្ខសច្ចៈ ជានីវរណៈក៏មាន មិនមែននីវរណៈក៏មាន។ សច្ចៈ ២ ជាប្រយោជន៍ដល់នីវរណៈ។ សច្ចៈ ២ មិនមែនជាប្រយោជន៍ដល់នីវរណៈ។ សមុទយសច្ចៈ ប្រកបដោយនីវរណៈ សច្ចៈ ២ ប្រាសចាកនីវរណៈ ទុក្ខសច្ចៈ ប្រកប
ID: 637647274757209793
ទៅកាន់ទំព័រ៖