ព្រះត្រៃបិដក ភាគ ៨០
ដោយនីវរណៈក៏មាន ប្រាសចាកនីវរណៈក៏មាន។ សមុទយសច្ចៈ ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈ សច្ចៈ ២ មិនគួរពោលថា ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈផង ថាជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈផងឡើយ ទុក្ខសច្ចៈ ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈក៏មាន ជាប្រយាជន៍ដល់នីវរណៈ តែមិនមែននីវរណៈក៏មាន។ សមុទយសច្ចៈ ជានីវរណៈ ទាំងប្រកបដោយនីវរណៈ សច្ចៈ ២ មិនគួរពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈផង ថាប្រកបដោយនីវរណៈ តែមិនមែននីវរណៈផងឡើយ ទុក្ខសច្ចៈ ជានីវរណៈ ទាំងប្រកបដោយនីវរណៈក៏មាន ប្រកបដោយនីវរណៈ តែមិនមែននីវរណៈក៏មាន មិនគួរពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈផង ថាប្រកបដោយនីវរណៈ តែមិនមែននីវរណៈផងក៏មាន។ សច្ចៈ ២ ប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈ សមុទយសច្ចៈ មិនគួរពោលថា ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈផង ថាប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈផងឡើយ ទុក្ខសច្ចៈ ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈក៏មាន មិនគួរពោលថា ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈផង ថាប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈផងក៏មាន ។
ID: 637647274964709945
ទៅកាន់ទំព័រ៖