ព្រះត្រៃបិដក ភាគ ៨០

 [២៣១] សច្ចៈ ៣ មិនមែន​បរា​មា​សៈ ទុក្ខ​សច្ចៈ ជា​បរា​មា​សៈ​ក៏​មាន មិនមែន​បរមា​សៈ​ក៏​មាន។ សច្ចៈ ២ បរា​មា​សៈ​ស្ទាប​អងែ្អល​ហើយ សច្ចៈ ២ បរា​មា​សៈ​មិន​ស្ទាប​អងែ្អល​ហើយ។ សច្ចៈ ២ ប្រាសចាក​បរា​មា​សៈ សមុទយសច្ច ប្រកបដោយ​បរា​មា​សៈ​ក៏​មាន ប្រាសចាក​បរា​មា​សៈ​ក៏​មាន ទុក្ខ​សច្ចៈ ប្រកបដោយ​បរា​មា​សៈ​ក៏​មាន ប្រាសចាក​បរា​មា​សៈ​ក៏​មាន មិន​គួរ​ពោល​ថា ប្រកបដោយ​បរា​មា​សៈ​ផង ថា​ប្រាសចាក​បរា​មា​សៈ​ផង​ក៏​មាន។ សមុទយសច្ច មិន​គួរ​ពោល​ថា ជា​បរា​មា​សៈ ទាំង​បរា​មា​សៈ​ស្ទាបអង្អែល​ឡើយ បរា​មា​សៈ​ស្ទាបអង្អែល​ហើយ តែ​មិនមែន​ជា​បរា​មា​សៈ សច្ចៈ ២ មិន​គួរ​ពោល​ថា ជា​បរា​មា​សៈ ទាំង​បរា​មា​សៈ​ស្ទាបអង្អែល​ផង ថា​បរា​មា​សៈ​ស្ទាបអង្អែល​ហើយ តែ​មិនមែន​បរា​មា​សៈ​ផង​ឡើយ ទុក្ខ​សច្ចៈ ជា​បរមា​សៈ ទាំង​បរា​មា​សៈ​ស្ទាបអង្អែល​ហើយក៏​មាន បរា​មា​សៈ​ស្ទាបអង្អែល​ហើយ តែ​មិនមែន​បរា​មា​សៈ​ក៏​មាន។ សច្ចៈ ២ ប្រាសចាក​បរា​មា​សៈ ទាំង​បរា​មា​សៈ​មិន​ស្ទាបអង្អែល​ហើយ សច្ចៈ ២ ប្រាសចាក​បរា​មា​សៈ តែ​បរា​មា​សៈ​ស្ទាបអង្អែល​ហើយក៏​មាន មិន​គួរ​ពោល​ថា ប្រាសចាក​បរា​មា​សៈ តែ​បរា​មា​សៈ​ស្ទាបអង្អែល​ហើយ​ផង ថា​ប្រាសចាក​បរា​មា​សៈ ទាំង​បរា​មា​សៈ​មិន​ស្ទាបអង្អែល​ផង​ក៏​មាន។
 [២៣២] សច្ចៈ ២ ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ និរោធ​សច្ច
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 637647275193146892
ទៅកាន់ទំព័រ៖