ព្រះត្រៃបិដក ភាគ ៨០
តាំងនៅក្នុងទីជិតនៃវិញ្ញាណរបស់បុគ្គលមិនមានសមាបតិ្ត វិញ្ញាណរបស់បុគ្គលមានសមាបតិ្ត តាំងនៅក្នុងទីជិតនៃវិញ្ញាណរបស់បុគ្គលមានសមាបត្តិ វិញ្ញាណប្រកបដោយអាសវៈ តាំងនៅក្នុងទីជិតនៃវិញ្ញាណប្រកបដោយអាសវៈ វិញ្ញាណមិនមានអាសវៈ តាំងនៅក្នុងទីជិតនៃវិញ្ញាណមិនមានអាសវៈ នេះហៅថា សនិ្តកេវិញ្ញាណ មួយទៀត ទូរេវិញ្ញាណ បើប្រៀបផ្ទឹមនឹងវិញ្ញាណនោះៗ បណិ្ឌតគប្បីឃើញថា ដូចសនិ្តកេវិញ្ញាណដែរ។
ចប់ សុត្តន្តភាជនីយ។
[៣២] ខន្ធ ៥ គឺ រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ និងវិញ្ញាណក្ខន្ធ។
បណ្តាខន្ធទាំងនោះ រូបក្ខន្ធ តើដូចម្តេច។
[៣៣] រូបក្ខន្ធមានប្រការ ១ បានដល់រូបទាំងពួង មិនមែនហេតុ ឥតហេតុ បា្រសចាកហេតុ ប្រកបដោយបច្ច័យ ត្រូវបច្ច័យតាក់តែង រូបជាលោកិយ ប្រកបដោយអាសវៈ ជាប្រយោជន៍ដល់សំយោជនៈ ដែលគន្ថៈគប្បីដោតក្រង ដែលឱឃៈគប្បីប្រព្រឹត្តកន្លង ដែលយោគៈគប្បីប្រព្រឹត្តកន្លង ជាប្រយោជន៍ដល់នីវរណៈ ដែលបរាមាសៈសា្ទបអងែ្អល ជាប្រយោជន៍ដល់ឧបាទាន គួរដល់សេចកី្តសៅហ្មង ជាអព្យាក្រឹត មិនមែនអារម្មណ៍ មិនមែនចេតសិក ប្រាសចាកចិត្ត ជាសភាវៈមិនមែនវិបាក មិនមែនមានវិបាកជាប្រក្រតី ជារូបមិនសៅហ្មង តែគួរដល់សេចកី្តសៅហ្មង
ID: 637647158989203657
ទៅកាន់ទំព័រ៖