ព្រះត្រៃបិដក ភាគ ៨០
មិនមានអារម្មណ៍ ទុក្ខសច្ច ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ សច្ចៈ ៣ មិនមែនចិត្ត ទុក្ខសច្ច ជាចិត្តក៏មាន មិនមែនចិត្តក៏មាន។ សច្ចៈ ២ ជាចេតសិក និរោធសច្ចមិនមែនចេតសិក ទុក្ខសច្ច ជាចេតសិកក៏មាន មិនមែនចេតសិកក៏មាន។ សច្ចៈ ២ ប្រកបដោយចិត្ត និរោធសច្ច ប្រាសចាកចិត្ត ទុក្ខសច្ច ប្រកបដោយចិត្តក៏មាន ប្រាសចាកចិត្តក៏មាន មិនគួរពោលថា ប្រកបដោយចិត្តផង ថាប្រាសចាកចិត្តផងក៏មាន។ សច្ចៈ ២ ច្រឡំដោយចិត្ត និរោធសច្ចៈ មិនច្រឡំដោយចិត្ត ទុក្ខសច្ចៈ ច្រឡំដោយចិត្តក៏មាន មិនច្រឡំដោយចិត្តក៏មាន មិនគួរពោលថា ច្រឡំដោយចិត្តផង ថាមិនច្រឡំដោយចិត្តផងក៏មាន។ សច្ចៈ ២ តាំងឡើងអំពីចិត្ត និរោធសច្ចៈ មិនតំាងឡើងអំពីចិត្ត ទុក្ខសច្ចៈ តាំងឡើងអំពីចិត្តក៏មាន មិនតាំងឡើងអំពីចិត្តក៏មាន។ សច្ចៈ ២ កើតជាមួយនឹងចិត្ត និរោធសច្ចៈ មិនកើតជាមួយនឹងចិត្ត ទុក្ខសច្ចៈ កើតជាមួយនឹងចិត្តក៏មាន មិនកើតជាមួយនឹងចិត្តក៏មាន។ សច្ចៈ ២ ប្រព្រឹត្តទៅតាមចិត្ត និរោធសច្ចៈ មិនប្រព្រឹត្តទៅតាមចិត្ត ទុក្ខសច្ចៈ ប្រព្រឹត្តទៅតាមចិត្តក៏មាន មិនប្រព្រឹត្តទៅតាមចិត្តក៏មាន។ សច្ចៈ ២
ID: 637647275420022577
ទៅកាន់ទំព័រ៖