ព្រះត្រៃបិដក ភាគ ៨០

ច្រឡំ ទាំង​តាំង​ឡើង​អំពី​ចិត្ត និរោធ​សច្ចៈ មិន​ច្រឡំ មិន​តាំង​ឡើង​អំពី​ចិត្ត ទុក្ខ​សច្ចៈ ច្រឡំ ទាំង​តាំង​ឡើង​អំពី​ចិត្ត​ក៏​មាន មិន​ច្រឡំ មិន​តាំង​ឡើង​អំពី​ចិត្ត​ក៏​មាន សច្ចៈ ២ ច្រឡំ ទាំង​តាំង​ឡើង ទាំង​កើតជា​មួយ​នឹង​ចិត្ត និរោធ​សច្ច មិន​ច្រឡំ មិន​តាំង​ឡើង មិនកើត​ជាមួយនឹង​ចិត្ត ទុក្ខ​សច្ចៈ ច្រឡំ ទាំង​តាំង​ឡើង ទាំង​កើតជា​មួយ​នឹង​ចិត្ត​ក៏​មាន មិន​ច្រឡំ មិន​តាំង​ឡើង មិនកើត​ជាមួយនឹង​ចិត្ត​ក៏​មាន។ សច្ចៈ ២ ច្រឡំ ទាំង​តាំង​ឡើង ទាំង​ប្រព្រឹត្តទៅ​តាមចិត្ត និរោធ​សច្ចៈ មិន​ច្រឡំ មិន​តាំង​ឡើង មិន​ប្រព្រឹត្តទៅ​តាមចិត្ត ទុក្ខ​សច្ចៈ ច្រឡំ ទាំង​តាំង​ឡើង ទាំង​ប្រព្រឹត្តទៅ​តាមចិត្ត​ក៏​មាន មិន​ច្រឡំ មិន​តាំង​ឡើង មិន​ប្រព្រឹត្តទៅ​តាមចិត្ត​ក៏​មាន។ សច្ចៈ ៣ ជា​ខាងក្រៅ ទុក្ខ​សច្ចៈ ជា​ខាងក្នុង​ក៏​មាន ជា​ខាងក្រៅ​ក៏​មាន។ សច្ចៈ ៣ មិនមែន​ឧបា​ទា ទុក្ខ​សច្ចៈ ជា​ឧបា​ទា​ក៏​មាន មិនមែន​ឧបា​ទា​ក៏​មាន។ សច្ចៈ ៣ ត្រូវ​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​មិនបាន​កាន់​យក​ហើយ ទុក្ខ​សច្ចៈ ត្រូវ​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយក៏​មាន ត្រូវ​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​មិនបាន​កាន់​យក​ហើយក៏​មាន។
 [២៣៣] សមុទយ​សច្ចៈ ជា​ឧបាទាន សច្ចៈ ២ មិនមែន​ឧបាទាន ទុក្ខ​សច្ចៈ ជា​ឧបាទាន​ក៏​មាន មិនមែន​ឧបាទាន​ក៏​មាន។ សច្ចៈ ២ ជា​ប្រយោជន៍​ដល់​ឧបាទាន សច្ចៈ ២ មិនជា ប្រយោជន៍​ដល់​ឧបាទាន។
ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 637647275680490749
ទៅកាន់ទំព័រ៖