ព្រះត្រៃបិដក ភាគ ៨០
សច្ចៈ ២ ប្រាសចាកឧបាទាន សច្ចៈ ២ ប្រកបដោយឧបាទានក៏មាន ប្រាសចាកឧបាទានក៏មាន។ សមុទយសច្ច ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទាន សច្ចៈ ២ មិនគួរពោលថា ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧទានផង ថាជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានផងឡើយ ទុក្ខសច្ចៈ ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានក៏មាន។ សមុទយសច្ច ជាឧបាទាន ទាំងប្រកបដោយឧបាទានក៏មាន មិនគួរពោលថា ជាឧបាទាន ទាំងប្រកបដោយឧបាទានផង ថាប្រកបដោយឧបាទាន តែមិនមែនឧបាទានផងក៏មាន សច្ចៈ ២ មិនគួរពោលថាជាឧបាទាន ទាំងប្រកបដោយឧបាទានផង ថាប្រកបដោយឧបាទាន តែមិនមែនឧបាទានផងឡើយ ទុក្ចសច្ច ជាឧបាទាន ទាំងប្រកបដោយឧបាទានក៏មាន ប្រកបដោយឧបាទាន តែមិនមែនឧបាទានក៏មាន មិនគួរពោលថា ជាឧបាទាន ទាំងប្រកបដោយឧបាទានផង ថាប្រកបដោយឧបាទាន តែមិនមែនឧបាទានផងក៏មាន។ សច្ចៈ ២ ប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទាន សច្ចៈ ២ ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានក៏មាន មិនគួរពោលថា
ID: 637647275870178218
ទៅកាន់ទំព័រ៖