ព្រះត្រៃបិដក ភាគ ៨០

ប្រាសចាក​ឧបាទាន តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន​ផង ថា​ប្រាសចាក​ឧបាទាន​ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន​ផង​ក៏​មាន។
 [២៣៤] សមុទយ​សច្ចៈ ជា​កិលេស សច្ចៈ ២ មិនមែន​កិលេស ទុក្ខ​សច្ចៈ ជា​កិលេស​ក៏​មាន មិនមែន​កិលេស​ក៏​មាន។ សច្ចៈ ២ គួរ​ដល់​សេចក្តី​សៅហ្មង សច្ចៈ ២ មិន​គួរ​ដល់​សេចក្តី​សៅហ្មង។ សមុទយ​សច្ចៈ ប្រកបដោយ​សេចក្តី​សៅហ្មង សច្ចៈ ២ មិន​ប្រកបដោយ​សេចក្តី​សៅហ្មង ទុក្ខ​សច្ចៈ ប្រកបដោយ​សេចក្តី​សៅហ្មង​ក៏​មាន មិន​ប្រកបដោយ​សេចក្តី​សៅហ្មង​ក៏​មាន។ សមុទយ​សច្ចៈ ប្រកបដោយ​កិលេស សច្ចៈ ២ ប្រាសចាក​កិលេស ទុក្ខ​សច្ចៈ ប្រកបដោយ​កិលេស​ក៏​មាន ប្រាសចាក​កិលេស​ក៏​មាន។ សមុទយ​សច្ចៈ ជា​កិលេស ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង សច្ចៈ ២ មិន​គួរ​ពោល​ថា ជា​កិលេស ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង​ផង ថា​គួរ​ដល់​សេចក្តី​សៅហ្មង តែ​មិនមែន​កិលេស​ផង​ឡើយ ទុក្ខសច្ច ជា​កិលេស ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង​ក៏​មាន គួរ​ដល់​សេចក្តី​សៅហ្មង តែ​មិនមែន​កិលេស​ក៏​មាន។ សមុទយ​សច្ចៈ ជា​កិលេស ទាំង​ប្រកបដោយ​សេចក្តី​សៅហ្មង សច្ចៈ ២ មិន​គួរ​ពោល​ថា ជា​កិលេស ទាំង​ប្រកបដោយ​សេចក្តី​សៅហ្មង​ផង ថា​ប្រកបដោយ​សេចក្តី​សៅហ្មង តែ​មិនមែន​កិលេស​ផង​ឡើយ
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 637647276088146953
ទៅកាន់ទំព័រ៖