ព្រះត្រៃបិដក ភាគ ៨០

ទុក្ខ​សច្ចៈ ជា​កិលេស ទាំង​ប្រកបដោយ​សេចក្តី​សៅហ្មង​ក៏​មាន ប្រកបដោយ​សេចក្តី​សៅហ្មង តែ​មិនមែន​កិលេស​ក៏​មាន មិន​គួរ​ពោល​ថា ជា​កិលេស ទាំង​ប្រកបដោយ​សេចក្តី​សៅហ្មង​ផង ថា​ប្រកបដោយ​សេចក្តី​សៅហ្មង តែ​មិនមែន​កិលេស​ផង​ក៏​មាន។ សមុទយ​សច្ចៈ ជា​កិលេស ទាំង​ប្រកបដោយ​កិលេស សច្ចៈ ២ មិន​គួរ​ពោល​ថា ជា​កិលេស ទាំង​ប្រកបដោយ​កិលេស​ផង ថា​ប្រកបដោយ​កិលេស តែ​មិនមែន​កិលេស​ផង​ឡើយ ទុក្ខសច្ច ជា​កិលេស ទាំង​ប្រកបដោយ​កិលេស​ក៏​មាន ប្រកបដោយ​កិលេស តែ​មិនមែន​កិលេស​ក៏​មាន មិន​គួរ​ពោល​ថា ជា​កិលេស ទាំង​ប្រកបដោយ​កិលេស​ផង ថា​ប្រកបដោយ​កិលេស តែ​មិនមែន​កិលេស​ផង​ក៏​មាន។ សច្ចៈ ២ ប្រាសចាក​កិលេស ទាំង​មិន​គួរ​ដល់​នូវ​សេចក្តី​សៅហ្មង សមុទយសច្ច មិន​គួរ​ពោល​ថា ប្រាសចាក​កិលេស តែ​គួរ​ដល់​សេចក្តី​សៅហ្មង​ផង ថា​ប្រាសចាក​កិលេស ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង​ផង​ឡើយ ទុក្ខ​សច្ចៈ ប្រាសចាក​កិលេស តែ​គួរ​ដល់​សេចក្តី​សៅហ្មង​ក៏​មាន មិន​គួរ​ពោល​ថា ប្រាសចាក​កិលេស តែ​គួរ​ដល់​សេចក្តី​សៅហ្មង​ផង ថា​ប្រាសចាក​កិលេស ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង​ផង​ក៏​មាន។
ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 637647276279865671
ទៅកាន់ទំព័រ៖