ព្រះត្រៃបិដក ភាគ ៨០
[២៣៥] សច្ចៈ ២ មិនគួរលះដោយទស្សនៈ សច្ចៈ ២ គួរលះដោយទស្សនៈក៏មាន មិនគួរលះដោយទស្សនៈក៏មាន។ សច្ចៈ ២ មិនគួរលះដោយភាវនា សច្ចៈ ២ គួរលះដោយភាវនាក៏មាន មិនគួរលះដោយភាវនាក៏មាន។ សច្ចៈ ២ មានហេតុមិនគួរលះដោយទស្សនៈ សច្ចៈ ២ មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុមិនគួរលះដោយទស្សនៈក៏មាន។ សច្ចៈ ២ មានហេតុមិនគួរលះដោយភាវនា សច្ចៈ ២ មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយភាវនាក៏មាន។ សមុទយសច្ចៈ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ និរោធសច្ចៈ មិនមានវិតក្កៈ សច្ចៈ ២ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈក៏មាន មិនមានវិតក្កៈក៏មាន។ សមុទយសច្ច ប្រព្រឹត្តទៅជាមួយនឹងវិចារៈ និរោធសច្ច មិនមានវិចារៈ សច្ច ២ ប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិចារៈក៏មាន។ និរោធសច្ចៈ មិនមានបីតិ សច្ចៈ ៣ ប្រព្រឹត្តទៅជាមួយនឹងបីតិក៏មាន មិនមានបីតីក៏មាន។ និរោធសច្ចៈ មិនកើតព្រមដោយសុខៈ សច្ចៈ ៣ កើតព្រមដោយសុខៈក៏មាន មិនកើតព្រមដោយសុខៈក៏មាន។ និរោធសច្ចៈមិនកើតព្រមដោយឧបេក្ខា សច្ចៈ ៣ កើតព្រមដោយឧបេក្ខាក៏មាន
ID: 637647276474866013
ទៅកាន់ទំព័រ៖