ព្រះត្រៃបិដក ភាគ ៨០

មិនកើត​ព្រមដោយ​ឧបេក្ខា​ក៏​មាន។ សមុទយសច្ច ជា​កាមាវចរ សច្ចៈ ២ មិនមែន​កាមាវចរ ទុក្ខ​សច្ចៈ ជា​កាមាវចរ​ក៏​មាន មិនមែន​កាមាវចរ​ក៏​មាន។ សច្ចៈ ៣ មិនមែន​រូបាវចរ ទុក្ខ​សច្ចៈ​ជា​រូប​បាវ​ចរ​ក៏​មាន មិនមែន​រូបាវចរ​ក៏​មាន។ សច្ចៈ ៣ មិនមែន​អរូបាវចរ ទុក្ខ​សច្ចៈ ជា​អរូបាវចរ​ក៏​មាន មិនមែន​អរូប​បាវ​ចរ​ក៏​មាន។ សច្ចៈ ២ ជា​បរិ​យា​បន្នៈ (រាប់បញ្ចូល​ក្នុង​តេ​ភូមិក​វដ្តៈ) សច្ចៈ ២ ជា​អប​រិយា​បន្នៈ (មិនរាប់​បញ្ចូល​ក្នុង​តេ​ភូមិក​វដ្តៈ)។ មគ្គ​សច្ចៈ​ជា​និយ្យានិកៈ (ធម៌​ជា​គ្រឿង​ចេញ​ចាក​វដ្តៈ) សច្ចៈ ៣ ជា​អនិយ្យានិកៈ។ មគ្គ​សច្ចៈ ជា​និ​យតៈ (ទៀង) និរោធ​សច្ចៈ ជា​អនិយតៈ (មិន​ទៀង) សច្ចៈ ២ ជា​និ​យតៈ​ក៏​មាន ជា​អនិយតៈ​ក៏​មាន។ សច្ចៈ ២ ជាស​ឧត្តរៈ (ធម៌​ជា​គ្រឿង​រើខ្លួន) សច្ចៈ ២ ជា​អនុ​ត្ត​រៈ (ធម៌​មិនមែន​ជា​គ្រឿង​រើខ្លួន)។ សមុទយ​សច្ចៈ ជាស​រណៈ (ធម៌​ប្រកបដោយ​សត្រូវ) សច្ចៈ ២ ជា​អរណៈ (មិន​ប្រកបដោយ​សត្រូវ) ទុក្ខ​សច្ចៈ ជាស​រណៈ​ក៏​មាន ជា​អរណៈ​ក៏​មាន។

ចប់ បញ្ហា​បុច្ឆ​កៈ។
ចប់ សច្ច​វិភង្គ។

ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 637647276703303174
ទៅកាន់ទំព័រ៖