ព្រះត្រៃបិដក ភាគ ៨០
ឥន្ទ្រិយវិភង្គ
[២៣៦] ឥន្ទ្រិយ ២២ គឺ ចក្ខុន្ទ្រិយ (ឥន្ទ្រិយ គឺភ្នែក) សោតិន្ទ្រិយ (ឥន្ទ្រិយ គឺត្រចៀក) ឃានិន្ទ្រិយ (ឥន្ទ្រិយ គឺច្រមុះ) ជិវិ្ហន្ទ្រិយ (ឥន្ទ្រិយ គឺអណ្តាត) កាយិន្ទ្រិយ (ឥន្ទ្រិយ គឺកាយ) មនិន្ទ្រិយ (ឥន្ទ្រិយ គឺចិត្ត) ឥត្ថិន្ទ្រិយ (ឥន្ទ្រិយ គឺភេទស្រី) បុរិសិន្ទ្រិយ (ឥន្ទ្រិយ គឺភេទប្រុស) ជីវិតិន្ទ្រិយ (ឥន្ទ្រិយ គឺជីវិត) សុខិន្ទ្រិយ (ឥន្ទ្រិយ គឺសុខ) ទុក្ខិន្ទ្រិយ (ឥន្ទ្រិយ គឺទុក្ខ) សោមនស្សិន្ទ្រិយ (ឥន្ទ្រិយ គឺសោមនស្ស) ទោមនស្សិន្ទ្រិយ (ឥន្ទ្រិយ គឺទោមនស្ស) ឧបេក្ខិន្ទ្រិយ (ឥន្ទ្រិយ គឺឧបេក្ខា) សទ្ធិន្ទ្រិយ (ឥន្ទ្រិយ គឺសទ្ធា) វីរិយិន្ទ្រិយ (ឥន្ទ្រិយ គឺវីរិយៈ) សតិន្ទ្រិយ (ឥន្ទ្រិយ គឺសតិ) សមាធិន្ទ្រិយ (ឥន្ទ្រិយ គឺសមាធិ) បញ្ញិន្ទ្រិយ (ឥន្ទ្រិយ គឺបញ្ញា) អនញ្ញតញ្ញស្សាមីតិន្ទ្រិយ
(១) អញ្ញិន្ទ្រិយ
(២) អញ្ញាតាវិន្ទ្រិយ
(៣) ។
[២៣៧] បណ្តាឥន្ទ្រិយទាំងនោះ ចក្ខុន្ទ្រិយ តើដូចមេ្តច។ ចក្ខុណា គឺប្រសាទ អាស្រ័យមហាភូត ទាំង ៤។បេ។ ហៅថា ស្រុកទំនេរក៏បាន នេះហៅថា ចក្ខុន្ទ្រិយ។ បណ្តាឥន្ទ្រិយទាំងនោះ
(១) ឥន្ទ្រិយរបស់បុគ្គលដែលប្រតិបត្តិដោយគិតថា អាត្មាអញនឹងដឹងច្បាស់នូវធម៌ ដែលជនដទៃមិនដឹងហើយ គឺអមតនិព្វាន ឬចតុស្សច្ចធម៌។ (២) ឥន្ទ្រិយគឺការដឹងច្បាស់នូវអមតនិព្វាន ឬចតុស្សច្ចធម៌។ (៣) ឥន្ទ្រិយរបស់បុគ្គលអ្នកដឹងច្បាស់នូវអមតនិព្វាន ឬចតុស្សច្ចធម៌ គឺព្រះខីណាស្រព ដែលមានញាណកិច្ចសម្រេចហើយ ក្នុងសច្ចៈទាំង ៤។
ID: 637647277877365601
ទៅកាន់ទំព័រ៖