ព្រះត្រៃបិដក ភាគ ៨០

សោ​តិ​ន្ទ្រិយ។បេ។ ឃា​និ​ន្ទ្រិយ។បេ។ ជិវ្ហិន្ទ្រិយ។បេ។ កាយិន្ទ្រិយ តើ​ដូចម្តេច។ កាយ​ណា គឺ​ប្រសាទ អាស្រ័យ​មហាភូត​ទាំង ៤។បេ។ ហៅថា ស្រុក​ទំនេរ​ក៏បាន នេះ​ហៅថា កាយិន្ទ្រិយ។ បណ្តា​ឥន្ទ្រិយ​ទាំងនោះ មនិន្ទ្រិយ តើ​ដូចម្តេច។ មនិន្ទ្រិយ មាន​ប្រការ​មួយ ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។បេ។ មនិន្ទ្រិយ មាន​ច្រើនប្រការ​យ៉ាងនេះ​ឯង នេះ​ហៅថា មនិន្ទ្រិយ។
 [២៣៨] បណ្តា​ឥន្ទ្រិយ​ទាំងនោះ ឥត្ថិន្ទ្រិយ តើ​ដូចម្តេច។ ភេទ​នៃ​ស្ត្រី និមិត្ត​នៃ​ស្រ្តី លំ​នំា​នៃ​ស្រ្តី អាកប្ប​កិរិយា​នៃ​ស្ត្រី ភាព​នៃ​ស្រ្តី បែបភាព​នៃ​ស្រ្តី​ណា របស់​ស្រ្តី នេះ​ហៅថា ឥត្ថិន្រ្ទិយ។ បណ្តា​ឥន្រ្ទិយ​ទាំងនោះ បុរិ​សិន្ទ្រិយ តើ​ដូចម្តេច។ ភេទ​នៃ​បុរស និមិត្ត​នៃ​បុរស លំនាំ​នៃ​បុរស ឫក្ស​ពានៃ​បុរស ភាព​នៃ​បុរស បែបភាព​នៃ​បុរស​ណា របស់​បុរស នេះ​ហៅថា បុរិ​សិន្ទ្រិយ។ បណ្តា​ឥន្ទ្រិយ​ទាំងនោះ ជីវិតិន្ទ្រិយ តើ​ដូចម្តេច។ ជីវិតិន្ទ្រិយ មាន​ប្រការ ២ គឺ​រូប​ជីវិតិន្ទ្រិយ ១ អរូប​ជីវិតិន្ទ្រិយ ១។ បណ្តា​ជីវិតិន្ទ្រិយ​ទាំងនោះ រូប​ជីវិតិន្ទ្រិយ តើ​ដូចម្តេច។ អាយុ ការឋិតនៅ ការតាំងនៅ ការ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ ការ​រំកិល​ទៅ ការប្រព្រឹត្តិ​ទៅ ការ​រក្សា ការរស់នៅ ធម្មជាត​ជាធំ​ក្នុង​ការរស់នៅ​ណា នៃ​ធម៌​ដែល​មាន​រូប​ទាំងនោះ នេះ​ហៅថា រូប​ជីវិតិន្ទ្រិយ។ បណ្តា​ជីវិតិន្ទ្រិយ​ទាំងនោះ អរូប​ជីវិតិន្ទ្រិយ តើ​ដូ​ចមេ្តច។
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 637647278127365678
ទៅកាន់ទំព័រ៖