ព្រះត្រៃបិដក ភាគ ៨០
អាយុ ការឋិតនៅ ការតាំងនៅ ការញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សា ការរស់នៅ ធម្មជាតជាធំក្នុងការរស់នៅណា នៃធម៌ដែលមិនមានរូបទាំងនោះ នេះហៅថា អរូបជីវិតិន្ទ្រិយ។
[២៣៩] បណ្តាឥន្ទ្រិយទាំងនោះ សុខិន្ទ្រិយ តើដូចម្តេច។ ការឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងកាយ សេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីកាយសម្ផ័ស្ស វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីកាយសម្ផ័ស្សណា នេះហៅថា សុខិន្រ្ទិយ។ បណ្តាឥន្ទ្រិយទាំងនោះ ទុក្ខិន្ទ្រិយ តើដូចម្តេច។ ការមិនឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងកាយ សេចក្តីទុក្ខប្រព្រឹត្តទៅក្នុងកាយ ការទទួលអារម្មណ៍មិនឆ្ងាញ់ពិសាជាទុក្ខ ដែលកើតអំពីកាយសម្ផ័ស្ស វេទនាមិនឆ្ងាញ់ពិសាជាទុក្ខ ដែលកើតអំពីកាយសម្ផ័ស្សណា នេះហៅថា ទុក្ខិន្ទ្រិយ។ បណ្តាឥន្ទិ្រយទាំងនោះ សោមនស្សិន្ទ្រិយ តើដូចម្តេច។ ការឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា នេះហៅថា សោមនស្សិន្ទ្រិយ។ បណ្តាឥន្ទ្រិយទាំងនោះ ទោមនស្សិន្ទ្រិយ។ តើដូចម្តេច។ ការមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទុក្ខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនឆ្ងាញ់ពិសាជាទុក្ខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត
ID: 637647278354240630
ទៅកាន់ទំព័រ៖