ព្រះត្រៃបិដក ភាគ ៨០

ជា​រូប​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ​ក៏​មិនមែន មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក៏​មិនមែន មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ មិន​ប្រកបដោយ​បីតិ មិន​ប្រកបដោយ​សុខ មិន​ប្រកបដោយ​ឧបេក្ខា ជា​រូប​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ ទាំង​មិន​ត្រូវ​លះ​ដោយ​ភាវនា ជា​រូប​មានហេតុ​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ ទាំង​មិន​ត្រូវ​លះ​ដោយ​ភាវនា មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង មិនដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល ជា​រូប​មាន​ប្រមាណ​តូច​ឆា្មរ ជា​កាមាវចរ មិនមែន​រូបាវចរ មិនមែន​អរូបាវចរ ជា​បរិ​យា​បន្នៈ មិនមែន​អប​រិយា​បន្នៈ ជា​អនិយតៈ ជា​អនិយ្យានិកៈ ដែល​កើតឡើង​ហើយ ដែល​គួរ​ដឹង​ដោយ​វិញ្ញាណ ៦ ជា​រូប​មិន​ទៀង ត្រូវ​ជរា​គ្រប​សង្កត់ រូបក្ខន្ធ មាន​ប្រការ​មួយ យ៉ាងនេះ​ឯង។
 [៣៤] រូបក្ខន្ធ មាន​ប្រការ ២ គឺ រូប​ជា​ឧបា​ទា​ក៏​មាន រូប​មិនមែន​ជា​ឧបា​ទា​ក៏​មាន។ រូប​ជា​ឧបា​ទិន្ន​ក៏​មាន រូប​ជា​អនុ​បា​ទិន្ន​ក៏​មាន។ រូប​ជា​ឧបា​ទិ​ន្នុ​បាទា​នីយៈ​ក៏​មាន រូប​ជា​អនុ​បា​ទិ​ន្នុ​បាទា​នីយៈ​ក៏​មាន។ រូប​ជាស​និ​ទស្សនៈ​ក៏​មាន រូប​ជា​អនិ​ទស្សនៈ​ក៏​មាន។ រូប​ជាស​ប្ប​ដិ​ឃៈ​ក៏​មាន រូប​ជា​អប្បដិឃៈ​ក៏​មាន។ រូប​ជា​ឥន្ទ្រិយ​ក៏​មាន រូប​មិនមែន​ជា​ឥន្រ្ទិយ​ក៏​មាន។ រូប​ជាម​ហា​ភូត​ក៏​មាន រូប​មិនមែន​ជាម​ហា​ភូត​ក៏​មាន។ រូប​ជា​វិញ្ញត្តិ​ក៏​មាន រូប​មិនមែន​ជា​វិញ្ញតិ្ត​ក៏​មាន។ រូប​ជា​ចិត្តសមុដ្ឋាន​ក៏​មាន រូប​មិនមែន​ជា​ចិត្តសមុដ្ឋាន​ក៏​មាន។ រូប​ជា​ចិត្ត​សហ​ភូ​ក៏​មាន
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 637647159223734726
ទៅកាន់ទំព័រ៖