ព្រះត្រៃបិដក ភាគ ៨០
ការតំាងនៅ ការតាំងនៅស៊ប់ ការតម្កល់ស៊ប់ ការមិនរសេមរសាម ការមិនរាយមាយ ភាពនៃចិត្តមិនរសេមរសាម គឺសមថៈ សមាធិន្ទ្រិយ សមាធិពលៈ សម្មាសមាធិណា នេះហៅថា សមាធិន្ទ្រិយ។ បណ្តាឥន្ទ្រិយទាំងនោះ បញ្ញិន្ទ្រិយ តើដូចម្តេច។ បញ្ញា ការដឹងសព្វ ការពិចារណា ការពិចារណាសព្វ។បេ។ សេចក្តីមិនវង្វេង គឺធម្មវិចយៈ សម្មាទិដ្ឋិណា នេះហៅថា បញ្ញិន្ទ្រិយ។
[២៤១] បណ្តាឥន្ទ្រិយទាំងនោះ អនញ្ញតញ្ញស្សាមីតិន្ទ្រិយ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ សេចក្តីមិនវង្វេង គឺធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសមោ្ពជ្ឃង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះ ដែលខ្លួនមិនធ្លាប់ដឹង មិនធ្លាប់ឃើញ មិនធ្លាប់បានដល់ មិនធ្លាប់យល់ មិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះហៅថា អនញ្ញតញ្ញស្សាមីតិន្ទ្រិយ។ បណ្តាឥន្ទ្រិយទាំងនោះ អញ្ញិន្ទ្រិយ តើដូចមេ្តច។ បញ្ញា ការដឹងសព្វ។បេ។ សេចក្តីមិនវង្វេង គឺធម្មវិចយៈ សម្មាទិដ្ឋិ ធម្មវិចយសម្ពាជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ទាំងនោះ ដែលខ្លួនធ្លាប់ដឹង ធ្លាប់ឃើញ ធ្លាប់ដល់ ធ្លាប់យល់ ធ្លាប់ធ្វើឲ្យជាក់ច្បាស់ នេះហៅថា អញ្ញិន្ទ្រិយ។ បណ្តាឥន្ទ្រិយទាំងនោះ អញ្ញាតាវិន្ទ្រិយ តើដូចម្តេច។ សេចក្តីដឹងច្បាស់ បញ្ញា ការដឹងសព្វ
ID: 637647278859240654
ទៅកាន់ទំព័រ៖