ព្រះត្រៃបិដក ភាគ ៨០
ជាអព្យាក្រឹតក៏មាន។ ឥន្ទ្រិយ ១២ មិនគួរពោលថា ប្រកបដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនាផងឡើយ ឥន្ទ្រិយ ៦ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន ឥន្ទ្រិយ ៣ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន ជីវិតិន្ទ្រិយ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន មិនគួរពោលថា ប្រកបដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនាផងក៏មាន។ ឥន្ទ្រិយ៧ មិនមែនវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី ឥន្ទ្រិយ ៣ ជាវិបាក ឥន្ទ្រិយ ២ មានវិបាកធម៌ជាប្រក្រតី អញ្ញិន្ទ្រិយ ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន ឥន្ទ្រិយ ៩ ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន។ ឥន្ទ្រិយ ៩ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន ទោមនស្សិន្ទ្រិយ មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន ឥន្ទ្រិយ ៣
ID: 637647279404397090
ទៅកាន់ទំព័រ៖