ព្រះត្រៃបិដក ភាគ ៨០
មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ឥន្ទ្រិយ ៩ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន។ ឥន្ទ្រិយ ៩ មិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង ទោមនស្សិន្ទ្រិយសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ឥន្ទ្រិយ ៣ មិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង ឥន្ទ្រិយ ៣ មិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មងក៏មាន មិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន ឥន្ទ្រិយ ៦ សៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងក៏មាន មិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មងក៏មាន មិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន។ ឥន្ទ្រិយ ៩ មិនមានវិតក្កៈ ទាំងមិនមានវិចារៈ ទោមនស្សិន្ទ្រិយ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងជាមួយនឹងវិចារៈ ឧបេក្ខិន្ទ្រិយ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងជាមួយនឹងវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន ឥន្ទ្រិយ ១១ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងជាមួយនឹងវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន។ ឥន្ទ្រិយ ១១
ID: 637647279587365742
ទៅកាន់ទំព័រ៖