ព្រះត្រៃបិដក ភាគ ៨០

មិន​គួរ​ពោល​ថា កើត​ព្រមដោយ​បីតិ​ផង ថា​កើត​ព្រមដោយ​សុខៈ​ផង ថា​កើត​ព្រមដោយ​ឧបេក្ខា​ផង​ឡើយ សោ​មនស្សិ​ន្ទ្រិយ កើត​ព្រមដោយ​បីតិ មិនកើត​ព្រមដោយ​សុខៈ មិនកើត​ព្រមដោយ​ឧបេក្ខា​ក៏​មាន មិន​គួរ​ពោល​ថា កើត​ព្រមដោយ​បីតិ​ក៏​មាន ឥន្ទ្រិយ ៦ កើត​ព្រមដោយ​បីតិ​ក៏​មាន កើត​ព្រមដោយ​សុខៈ​ក៏​មាន កើត​ព្រមដោយ​ឧបេក្ខា​ក៏​មាន ឥន្ទ្រិយ ៤ កើត​ព្រមដោយ​បីតិ​ក៏​មាន កើត​ព្រមដោយ​សុខៈ​ក៏​មាន កើត​ព្រមដោយ​ឧបេក្ខា​ក៏​មាន មិន​គួរ​ពោល​ថា កើត​ព្រមដោយ​បីតិ​ផង ថា​កើត​ព្រមដោយ​សុខៈ​ផង ថា​កើត​ព្រមដោយ​ឧបេក្ខា​ផង​ក៏​មាន។ ឥន្ទ្រិយ ១៥ មិន​គួរ​លះ​ដោយ​ទស្សនៈ ទាំង​មិន​គួរ​លះ​ដោយ​ភាវនា ទោ​មនស្សិ​ន្ទ្រិយ គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន គួរ​លះ​ដោយ​ភាវនា​ក៏​មាន ឥន្ទ្រិយ ៦ គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន គួរ​លះ​ដោយ​ភាវនា​ក៏​មាន មិន​គួរ​លះ​ដោយ​ទស្សនៈ ទាំង​មិន​គួរ​លះ​ដោយ​ភាវនា​ក៏​មាន។ ឥន្ទ្រិយ ១៥ មានហេតុ​មិន​គួរ​លះ​ដោយ​ទស្សនៈ ទាំង​មិន​គួរ​លះ​ដោយ​ភាវនា ទោ​មនស្សិ​ន្ទ្រិយ មានហេតុ​គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន មានហេតុ​គួរ​លះ​ដោយ​ភាវនា​ក៏​មាន ឥន្ទ្រិយ ៦ មានហេតុ​គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន
ថយ | ទំព័រទី ២៥៥ | បន្ទាប់
ID: 637647279783148191
ទៅកាន់ទំព័រ៖