ព្រះត្រៃបិដក ភាគ ៨០
មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។ ឥន្ទ្រិយ ១០ មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំកពូនឡើង ទោមនស្សិន្ទ្រិយ ដល់នូវការសន្សំកពូនឡើង អនញ្ញតញ្ញស្សាមីតិន្ទ្រិយ ដល់នូវការមិនសន្សំកពូនឡើង អញ្ញិន្ទ្រិយ ដល់នូវការមិនសន្សំកពូនឡើងក៏មាន មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំកពូនឡើងក៏មាន ឥន្ទ្រិយ ៩ ដល់នូវការសន្សំកពូនឡើងក៏មាន ដល់នូវការមិនសន្សំកពូនឡើងក៏មាន មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំក៏ពូនឡើងក៏មាន។ ឥន្ទ្រិយ ១០ មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល ឥន្ទ្រិយ ២ ជារបស់សេក្ខបុគ្គល អញ្ញាតាវិន្ទ្រិយ ជារបស់អសេក្ខបុគ្គល ឥន្ទ្រិយ ៩ ជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន។ ឥន្ទ្រិយ ១០ មានភាពតូចឆា្មរ ឥន្ទ្រិយ ៣ ប្រមាណមិនបាន ឥន្ទ្រិយ ៩មានភាពតូចឆ្មារក៏មាន ដល់នូវភាពធំក៏មាន ប្រមាណមិនបានក៏មាន។ ឥន្ទ្រិយ ៧ មិនមានអារម្មណ៍ ឥន្ទ្រិយ ២ មានអារម្មណ៍តូចឆ្មារ ឥន្ទ្រិយ ៣ មានអារម្មណ៍ប្រមាណមិនបាន ទោមនស្សិន្ទ្រិយ មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវភាពធំ តែមិនមែនមានអារម្មណ៍ប្រមាណមិនបានក៏មាន
ID: 637647279980021878
ទៅកាន់ទំព័រ៖