ព្រះត្រៃបិដក ភាគ ៨០
មិនគួរពោលថា មានអារម្មណ៍តូចឆ្មារផង ថាមានអារម្មណ៍ដល់នូវភាពធំផងក៏មាន ឥន្ទ្រិយ ៩ មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន មិនគួរពោលថា មានអារម្មណ៍តូចឆ្មារផង ថាមានអារម្មណ៍ដល់នូវភាពធំផង ថាមានអារម្មណ៍ប្រមាណមិនបានផងក៏មាន។ ឥន្ទ្រិយ ៩ កណ្តាល ទោមនស្សិន្ទ្រិយ ថោកទាប ឥន្ទ្រិយ ៣ ឧត្តម ឥន្ទ្រិយ ៣ កណ្តាលក៏មាន ឧត្តមក៏មាន ឥន្ទ្រិយ ៦ ថោកទាបក៏មាន កណ្តាលក៏មាន ឧត្តមក៏មាន។ ឥន្ទ្រិយ ១០ មិនទៀង អនញ្ញតញ្ញស្សាមីតិន្ទ្រិយ មានភាពត្រូវ និងទៀង ឥន្ទ្រិយ ៤ មានភាពត្រូវ និងទៀងក៏មាន មានភាពមិនទៀងក៏មាន ទោមនស្សិន្ទ្រិយ មានភាពខុស និងទៀងក៏មាន មានភាពមិនទៀងក៏មាន ឥន្ទ្រិយ ៦ មានភាពខុស និងទៀងក៏មាន មានភាពត្រូវ និងទៀងក៏មាន មានភាពមិនទៀងក៏មាន។ ឥន្ទ្រិយ ៧ មិនមានអារម្មណ៍ ឥន្ទ្រិយ ៤ មិនគួរពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងឡើយ អនញ្ញតញ្ញស្សាមីតិន្ទ្រិយ មិនមានមគ្គជាអារម្មណ៍ តែមានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគួរពោលថា បានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងក៏មាន អញ្ញិន្ទ្រិយ មិនមានមគ្គជាអារម្មណ៍ តែមានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគួរពោលថា មានមគ្គជាហេតុផង
ID: 637647280166115662
ទៅកាន់ទំព័រ៖