ព្រះត្រៃបិដក ភាគ ៨០

ថា​មាន​មគ្គ​ជា​អធិបតី​ផង​ក៏​មាន ឥន្ទ្រិយ ៩ មាន​មគ្គ​ជា​អារម្មណ៍​ក៏​មាន មាន​មគ្គ​ជាហេតុ​ក៏​មាន មាន​មគ្គ​ជា​អធិបតី​ក៏​មាន មិន​គួរ​ពោល​ថា មាន​មគ្គ​ជា​អារម្មណ៍​ផង ថា​មាន​មគ្គ​ជាហេតុ​ផង ថា​មាន​មគ្គ​ជា​អធិបតី​ផង​ក៏​មាន។ ឥន្ទ្រិយ ១០ កើតឡើង​ហើយក៏​មាន ប្រុងនឹង​កើតឡើង តែ​មិន​គួរ​ពោល​ថា មិនទាន់​កើតឡើង​ក៏​មាន ឥន្ទ្រិយ ២ កើតឡើង​ហើយក៏​មាន មិនទាន់​កើតឡើង តែ​មិន​គួរ​ពោល​ថា ប្រុងនឹង​កើតឡើង​ក៏​មាន ឥន្ទ្រិយ ១០ កើតឡើង​ហើយក៏​មាន មិនទាន់​កើតឡើង​ក៏​មាន ប្រុងនឹង​កើតឡើង​ក៏​មាន។ ឥន្ទ្រិយ​ជា​អតីត​ក៏​មាន ជា​អនាគត​ក៏​មាន ជា​បច្ចុប្បន្ន​ក៏​មាន។ ឥន្ទ្រិយ ៧ មិន​មាន​អារម្មណ៍ ឥន្ទ្រិយ ២ មាន​អារម្មណ៍​ជា​បច្ចុប្បន្ន ឥន្ទ្រិយ ៣ មិន​គួរ​ពោល​ថា មាន​អារម្មណ៍​ជា​អតីត​ផង ថា​មាន​អារម្មណ៍​ជា​អនាគត​ផង ថា​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន​ផង​ទេ ឥន្ទ្រិយ ១០ មាន​អារម្មណ៍​ជា​អតីត​ក៏​មាន មាន​អារម្មណ៍​ជា​អនាគត​ក៏​មាន មាន​អារម្មណ៍​ជា​បច្ចុប្បន្ន​ក៏​មាន មិន​គួរ​ពោល​ថា មាន​អារម្មណ៍​ជា​អតីត​ផង ថា​មាន​អារម្មណ៍​ជា​អនាគត​ផង ថា​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន​ផង​ក៏​មាន។ ឥន្ទ្រិយ​ខាងក្នុង​ក៏​មាន ខាងក្រៅ​ក៏​មាន ខាងក្នុង​ទាំង​ខាងក្រៅ​ក៏​មាន។ ឥន្ទ្រិយ ៧ មិន​មាន​អារម្មណ៍ ឥន្ទ្រិយ ៣ មាន​អារម្មណ៍​ខាងក្រៅ ឥន្ទ្រិយ ៤ មាន​អារម្មណ៍​ខាងក្នុង​ក៏​មាន
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 637647280404397015
ទៅកាន់ទំព័រ៖