ព្រះត្រៃបិដក ភាគ ៨០
មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ខាងក្នុង ទាំងខាងក្រៅក៏មាន ឥន្ទ្រិយ ៨ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ខាងក្នុង ទាំងខាងក្រៅក៏មាន មិនគួរពោលថា មានអារម្មណ៍ខាងក្នុងផង ថាមានអារម្មណ៍ខាងក្រៅផង ថាមានអារម្មណ៍ខាងក្នុង ទាំងខាងក្រៅផងក៏មាន។ ឥន្ទ្រិយ ៥ មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ ឥន្ទ្រិយ ១៧ មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់។
[២៤៤] ឥន្ទ្រិយ ៤ ជាហេតុ ឥន្ទ្រិយ ១៨ មិនមែនហេតុ។ ឥន្ទ្រិយ ៧ ប្រព្រឹត្តទៅជាមួយនឹងហេតុ ឥន្ទ្រិយ ៩ មិនប្រព្រឹត្តទៅជាមួយនឹងហេតុ ឥន្ទ្រិយ ៦ ប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន។ ឥន្ទ្រិយ ៧ ប្រកបដោយហេតុ ឥន្ទ្រិយ ៩ ប្រាសចាកហេតុ ឥន្ទ្រិយ ៦ ប្រកបដោយហេតុក៏មាន ប្រាសចាកហេតុក៏មាន។ ឥន្ទ្រិយ ៤ ជាហេតុផង ប្រព្រឹត្តទៅជាមួយនឹងហេតុផង ឥន្ទ្រិយ ៩ មិនគួរពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុផងឡើយ ឥន្ទ្រិយ ៣ មិនគួរពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុទេ ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុ ឥន្ទ្រិយ ៦ មិនគួរពោលថា ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុឡើយ ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុក៏មាន មិនគួរពោលថា ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុក៏មាន។ ឥន្ទ្រិយ ៤ ជាហេតុផង ប្រកបដោយហេតុផង
ID: 637647280617209914
ទៅកាន់ទំព័រ៖