ព្រះត្រៃបិដក ភាគ ៨០

រូប​មិនមែន​ជា​ចិត្ត​សហ​ភូ​ក៏​មាន។ រូប​ជា​ចិ​ត្តា​នុ​បរិវត្តិ​ក៏​មាន រូប​មិនមែន​ជា​ចិ​ត្តា​នុ​បរិវត្តិ​ក៏​មាន។ រូប​ជា​ខាងក្នុង​ក៏​មាន រូប​ជា​ខាងក្រៅ​ក៏​មាន។ រូប​គ្រោតគ្រាត​ក៏​មាន រូប​លិ្អ​តក៏​មាន។ រូប​តាំងនៅ​ក្នុង​ទី​ឆ្ងាយ​ក៏​មាន រូប​តាំងនៅ​ក្នុង​ទី​ជិត​ក៏​មាន។បេ។ រូប​ជា​កព​ឡិង្កា​រា​ហារ​ក៏​មាន រូប​មិនមែន​ជា​កព​ឡិងា្ករា​ហារ​ក៏​មាន។ រូបក្ខន្ធ មាន​ប្រការ ២ យ៉ាងនេះ​ឯង។
 [៣៥] រូបក្ខន្ធ មាន​ប្រការ ៣ គឺ រូប​ណា​ខាងក្នុង រូប​នោះ​ជា​ឧបា​ទា រូប​ណា​ខាងក្រៅ រូប​នោះ​ជា​ឧបា​ទា​ក៏​មាន មិនមែន​ជា​ឧបា​ទា​ក៏​មាន។ រូប​ណា​ខាងក្នុង រូប​នោះ​ជា​ឧបា​ទិន្ន រូប​ណា​ខាងក្រៅ រូប​នោះ​ជា​ឧបា​ទិន្ន​ក៏​មាន ជា​អនុ​បា​ទិន្ន​ក៏​មាន។ រូប​ណា​ខាងក្នុង រូប​នោះ​ជា​ឧបា​ទិ​ន្នុ​បាទា​នីយៈ រូប​ណា​ខាងក្រៅ រូប​នោះ​ជា​ឧបា​ទិ​ន្នុ​បាទា​នីយៈ​ក៏​មាន ជា​អនុ​បា​ទិ​ន្នុ​បាទា​នីយៈ​ក៏​មាន។បេ។ រូប​ណា​ខាងក្នុង រូប​នោះ​មិនមែន​ជា​កព​ឡិង្កា​រា​ហារ រូប​ណា​ខាងក្រៅ រូប​នោះ​ជា​កព​ឡិង្កា​រា​ហារ​ក៏​មាន មិនមែន​ជា​កព​ឡិង្កា​រា​ហារ​ក៏​មាន រូបក្ខន្ធ មាន​ប្រការ ៣ យ៉ាងនេះ​ឯង។
 [៣៦] រូបក្ខន្ធ មាន​ប្រការ ៤ គឺ រូប​ណា ជា​ឧបា​ទា រូប​នោះ​ជា​ឧបា​ទិន្ន​ក៏​មាន ជា​អនុ​បា​ទិន្ន​ក៏​មាន រូប​ណា​ជា​អនុ​បាទា រូប​នោះ
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 637647159464203426
ទៅកាន់ទំព័រ៖