ព្រះត្រៃបិដក ភាគ ៨០

ឥន្ទ្រិយ ៩ មិន​គួរ​ពោល​ថា ជាហេតុ ទាំង​ប្រកបដោយ​ហេតុ​ផង ថា​ប្រកបដោយ​ហេតុ តែ​មិនមែន​ហេតុ​ផង​ឡើយ ឥន្ទ្រិយ ៣ មិន​គួរ​ពោល​ថា ជាហេតុ ទាំង​ប្រកបដោយ​ហេតុ​ទេ ប្រកបដោយ​ហេតុ តែ​មិនមែន​ហេតុ ឥន្ទ្រិយ ៦ មិន​គួរ​ពោល​ថា ជាហេតុ ទាំង​ប្រកបដោយ​ហេតុ​ឡើយ ប្រកបដោយ​ហេតុ តែ​មិនមែន​ហេតុ​ក៏​មាន មិន​គួរ​ពោល​ថា ប្រកបដោយ​ហេតុ តែ​មិនមែន​ហេតុ​ក៏​មាន។ ឥន្ទ្រិយ ៩ មិនមែន​ហេតុ ទាំង​ឥត​ហេតុ ឥន្ទ្រិយ ៣ មិនមែន​ហេតុ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ឥន្ទ្រិយ ៤ មិន​គួរ​ពោល​ថា មិនមែន​ហេតុ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង ថា​មិនមែន​ហេតុ ទាំង​ឥត​ហេតុ​ផង​ឡើយ ឥន្ទ្រិយ ៦ មិនមែន​ហេតុ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ក៏​មាន មិនមែន​ហេតុ ទាំង​ឥត​ហេតុ​ក៏​មាន។
 [២៤៥] ឥន្ទ្រិយ​ទាំងឡាយ ប្រព្រឹត្តទៅ​ជាមួយនឹង​បច្ច័យ ត្រូវ​បច្ច័យ​តាក់តែង មិន​ប្រកបដោយ​ការ​ឃើញ។ ឥន្ទ្រិយ ៥ ប្រកបដោយ​ការ​ប៉ះពាល់ ឥន្ទ្រិយ ១៧ មិន​ប្រកបដោយ​ការ​ប៉ះពាល់។ ឥន្ទ្រិយ ៧ មាន​រូប ឥន្ទ្រិយ ១៤ មិន​មាន​រូប ជីវិតិន្ទ្រិយ មាន​រូប​ក៏​មាន មិន​មាន​រូប​ក៏​មាន។ ឥន្ទ្រិយ ១០ ជា​លោកិយ ឥន្ទ្រិយ ៣ ជា​លោកុត្តរ ឥន្ទ្រិយ ៩ ជា​លោកិយ​ក៏​មាន ជា​លោកុត្តរ​ក៏​មាន។ ឥន្ទ្រិយ គួរ​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណាមួយ​ក៏​មាន មិន​គួរ​ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ណាមួយ​ក៏​មាន។
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 637647280888150396
ទៅកាន់ទំព័រ៖