ព្រះត្រៃបិដក ភាគ ៨០
[២៤៦] ឥន្ទ្រិយទាំងឡាយ មិនមែនអាសវៈ។ ឥន្ទ្រិយ ១០ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ឥន្ទ្រិយ ៣ មិនមានអាសវៈ ឥន្ទ្រិយ ៩ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន មិនមានអាសវៈក៏មាន។ ឥន្ទ្រិយ ១៥ ប្រាសចាកអាសវៈ ទោមនស្សិន្ទ្រិយ ប្រកបដោយអាសវៈ ឥន្ទ្រិយ ៦ ប្រកបដោយអាសវៈក៏មាន ប្រាសចាកអាសវៈក៏មាន។ ឥន្ទ្រិយ ១០ មិនគួរពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈទេ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈ ឥន្ទ្រិយ ៣ មិនគួរពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថាប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈផងឡើយ ឥន្ទ្រិយ ៩ មិនគួរពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈទេ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈក៏មាន មិនគួរពោលថា ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈក៏មាន។ ឥន្ទ្រិយ ១៥ មិនគួរពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ថាប្រកបដោយអាសវៈ តែមិនមែនអាសវៈផងឡើយ ទោមនស្សិន្ទ្រិយ មិនគួរពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈទេ ប្រកបដោយអាសវៈ តែមិនមែនអាសវៈ ឥន្ទ្រិយ ៦ មិនគួរពោលថា ជាអាសវៈ ទាំងប្រកបដោយអាសវៈឡើយ ប្រកបដោយអាសវៈ តែមិនមែនអាសវៈក៏មាន មិនគួរពោលថា ប្រកបដោយអាសវៈ តែមិនមែនអាសវៈក៏មាន។ ឥន្ទ្រិយ ៩
ID: 637647281114276123
ទៅកាន់ទំព័រ៖