ព្រះត្រៃបិដក ភាគ ៨០
ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ ឥន្ទ្រិយ ៣ ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ ទោមនស្សិន្ទ្រិយ មិនគួរពោលថា ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថាប្រាសចាកអាសវៈ ទាំងមិនមានអាសវៈផងឡើយ ឥន្ទ្រិយ ៣ ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈក៏មាន ឥន្ទ្រិយ ៦ ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈក៏មាន មិនគួរពោលថា ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថាប្រាសចាកអាសវៈ ទាំងមិនមានអាសវៈផងក៏មាន។
[២៤៧] ឥន្ទ្រិយទាំងឡាយ មិនមែនសញ្ញោជនៈ។ ឥន្ទ្រិយ ១០ ជាប្រយោជន៍ដល់សញ្ញោជនៈ ឥន្ទ្រិយ ៣ មិនមែនជាប្រយោជន៍ដល់សញ្ញោជនៈ ឥន្ទ្រិយ ៩ ជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន មិនមែនជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន។ ឥន្ទ្រិយ ១៥ ប្រាសចាកសញ្ញោជនៈ ទោមនស្សិន្ទ្រិយ ប្រកបដោយសញ្ញោជនៈ ឥន្ទ្រិយ ៦ ប្រកបដោយសញ្ញោជនៈក៏មាន ប្រាសចាកសញ្ញោជនៈក៏មាន។ ឥន្ទ្រិយ ១០ មិនគួរពោលថា ជាសញ្ញោជនៈ ទាំងជាប្រយោជន៍ដល់សញ្ញោជនៈទេ ជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនជាសញ្ញោជនៈ ឥន្ទ្រិយ ៣ មិនគួរពោលថា ជាសញ្ញោជនៈ ទាំងជាប្រយោជន៍ដល់សញ្ញោជនៈផង
ID: 637647281374709430
ទៅកាន់ទំព័រ៖