ព្រះត្រៃបិដក ភាគ ៨០

ថា​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ តែ​មិនមែន​សញ្ញោជនៈ​ផង​ឡើយ។ ឥន្ទ្រិយ ៩ មិន​គួរ​ពោល​ថា ជា​សញ្ញោជនៈ ទាំង​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ទេ ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ តែ​មិនមែន​សញ្ញោជនៈ​ក៏​មាន មិន​គួរ​ពោល​ថា ជា​ប្រ​យា​ជន៍​ដល់​សញ្ញោជនៈ ទាំង​មិនមែន​សញ្ញោជនៈ​ក៏​មាន។ ឥន្ទ្រិយ ១៥ មិន​គួរ​ពោល​ថា ជា​សញ្ញោជនៈ ទាំង​ប្រកបដោយ​សញ្ញោជនៈ​ផង ថា​ប្រកបដោយ​សញ្ញោជនៈ តែ​មិនមែន​សញ្ញោជនៈ​ផង​ឡើយ ទោ​មនស្សិ​ន្ទ្រិយ មិន​គួរ​ពោល​ថា ជា​សញ្ញោជនៈ ទាំង​ប្រកបដោយ​សញ្ញោជនៈ​ទេ ប្រកបដោយ​សញ្ញោជនៈ តែ​មិនមែន​សញ្ញោជនៈ ឥន្ទ្រិយ ៦ មិន​គួរ​ពោល​ថា ជា​សញ្ញោជនៈ ទាំង​ប្រកបដោយ​សញ្ញោជនៈ​ឡើយ ប្រកបដោយ​សញ្ញោជនៈ តែ​មិនមែន​សញ្ញោជនៈ​ក៏​មាន មិន​គួរ​ពោល​ថា ប្រកបដោយ​សញ្ញោជនៈ ទាំង​មិនមែន​សញ្ញោជនៈ​ក៏​មាន។ ឥន្ទ្រិយ ៩ ប្រាសចាក​សញ្ញោជនៈ តែ​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ ឥន្ទ្រិយ ៣ ប្រាសចាក​សញ្ញោជនៈ ទាំង​មិនជា​ប្រយោជន៍​ដល់​សញ្ញោជនៈ ទោ​នមស្សិន្ទ្រិយ មិន​គួរ​ពោល​ថា ប្រាសចាក​សញ្ញោជនៈ តែ​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ផង ថា​ប្រាសចាក​សញ្ញោជនៈ ទាំង​មិនជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ផង​ឡើយ ឥន្ទ្រិយ ៣
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 637647281561584363
ទៅកាន់ទំព័រ៖