ព្រះត្រៃបិដក ភាគ ៨០

ប្រាសចាក​សញ្ញោជនៈ តែ​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ក៏​មាន ប្រាសចាក​សញ្ញោជនៈ ទាំង​មិនជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ក៏​មាន ឥន្ទ្រិយ ៦ ប្រាសចាក​សញ្ញោជនៈ តែ​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ក៏​មាន ប្រាសចាក​សញ្ញោជនៈ ទាំង​មិនជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ក៏​មាន មិន​គួរ​ពោល​ថា ប្រាសចាក​សញ្ញោជនៈ តែ​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ផង ថា​ប្រាសចាក​សញ្ញោជនៈ ទាំង​មិនជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ផង​ក៏​មាន។
 [២៤៨] ឥន្ទ្រិយ​ទាំងឡាយ មិនមែន​គន្ថៈ។ ឥន្ទ្រិយ ១០ គន្ថៈ​គប្បី​ដោត​ក្រង ឥន្ទ្រិយ ៣ គន្ថៈ​មិន​គប្បី​ដោត​ក្រង ឥន្ទ្រិយ ៩ គន្ថៈ​គប្បី​ដោត​ក្រង​ក៏​មាន គន្ថៈ​មិន​គប្បី​ដោត​ក្រង​ក៏​មាន។ ឥន្ទ្រិយ ១៥ ប្រាសចាក​គន្ថៈ ទោ​មនស្សិ​ន្ទ្រិយ ប្រកបដោយ​គន្ថៈ ឥន្ទ្រិយ ៦ ប្រកបដោយ​គន្ថៈ​ក៏​មាន ប្រាសចាក​គន្ថៈ​ក៏​មាន។ ឥន្ទ្រិយ ១០ មិន​គួរ​ពោល​ថា ជា​គន្ថៈ ទាំង​គន្ថៈ​គប្បី​ដោត​ក្រង​ទេ គន្ថៈ​គប្បី​ដោត​ក្រង តែ​មិនមែន​គន្ថៈ ឥន្ទ្រិយ ៣ មិន​គួរ​ពោល​ថា ជា​គន្ថៈ ទាំង​គន្ថៈ​គប្បី​ដោត​ក្រង​ផង ថា​គន្ថៈ​គប្បី​ដោត​ក្រង តែ​មិនមែន​គន្ថៈ​ផង​ឡើយ ឥន្ទ្រិយ ៩ មិន​គួរ​ពោល​ថា ជា​គន្ថៈ ទាំង​គន្ថៈ​គប្បី​ដោត​ក្រង​ទេ គន្ថៈ​គប្បី​ដោត​ក្រង តែ​មិនមែន​គន្ថៈ​ក៏​មាន មិន​គួរ​ពោល​ថា គន្ថៈ​គប្បី​ដោត​ក្រង តែ​មិនមែន​គន្ថៈ​ក៏​មាន។
ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 637647281766272608
ទៅកាន់ទំព័រ៖