ព្រះត្រៃបិដក ភាគ ៨០
ឥន្ទ្រិយ ១៥ មិនគួរពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈផង ថាប្រកបដោយគន្ថៈ តែមិនមែនគន្ថៈផងឡើយ ទោមនស្សិន្ទ្រិយ មិនគួរពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈទេ ប្រកបដោយគន្ថៈ តែមិនមែនគន្ថៈ ឥន្ទ្រិយ ៦ មិនគួរពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈឡើយ ប្រកបដោយគន្ថៈ តែមិនមែនគន្ថៈក៏មាន មិនគួរពោលថា ប្រកបដោយគន្ថៈ តែមិនមែនគន្ថៈក៏មាន។ ឥន្ទ្រិយ ៩ ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រង ឥន្ទ្រិយ ៣ ប្រាសចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រង ទោមនស្សិន្ទ្រិយ មិនគួរពោលថា ប្រាសចាកគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងផង ថាប្រាសចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រងផងឡើយ ឥន្ទ្រិយ ៣ ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រងក៏មាន ប្រាសចាកគន្ថៈ តែគន្ថៈមិនគប្បីដោតក្រងក៏មាន ឥន្ទ្រិយ ៦ ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រងក៏មាន ប្រាសចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រងក៏មាន មិនគួរពោលថា ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រងផង ថាប្រាសចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រងផងក៏មាន។
[២៤៩] ឥន្ទ្រិយទាំងឡាយ មិនមែនឱឃៈ។បេ។ ឥន្ទ្រិយទាំងឡាយ មិនមែនយោគៈ។បេ។ ឥន្ទ្រិយទាំងឡាយ មិនមែននីវរណៈ។ ឥន្ទ្រិយ ១០ ជាប្រយោជន៍ដល់នីវរណៈ ឥន្ទ្រិយ ៣
ID: 637647282004240667
ទៅកាន់ទំព័រ៖