ព្រះត្រៃបិដក ភាគ ៨០
មិនជាប្រយោជន៍ដល់នីវរណៈ ឥន្ទ្រិយ ៩ ជាប្រយោជន៍ដល់នីវរណៈក៏មាន មិនជាប្រយោជន៍ដល់នីវរណៈក៏មាន។ ឥន្ទ្រិយ ១៥ ប្រាសចាកនីវរណៈ ទោមនស្សិន្ទ្រិយ ប្រកបដោយនីវរណៈ ឥន្ទ្រិយ ៦ ប្រកបដោយនីវរណៈក៏មាន ប្រាសចាកនីវរណៈក៏មាន។ ឥន្ទ្រិយ ១០ មិនគួរពោលថា ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈទេ ជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈ ឥន្ទ្រិយ ៣ មិនគួរពោលថា ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈផង ថាជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈផងឡើយ ឥន្ទ្រិយ ៩ មិនគួរពោលថា ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈទេ ជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈក៏មាន មិនគួរពោលថា ជានីវរណៈ តែមិនមែននីវរណៈក៏មាន។ ឥន្ទ្រិយ ១៥ មិនគួរពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈផង ថាប្រកបដោយនីវរណៈ តែមិនមែននីវរណៈផងឡើយ ទោមនស្សិន្ទ្រិយ មិនគួរពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈផង ថាប្រកបដោយនីវរណៈ តែមិនមែននីវរណៈផងទេ ឥន្ទ្រិយ ៦ មិនគួរពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈឡើយប្រកបដោយនីវរណៈ តែមិនមែននីវរណៈក៏មាន មិនគួរពោលថា ប្រកបដោយនីវរណៈ
ID: 637647282198147001
ទៅកាន់ទំព័រ៖