ព្រះត្រៃបិដក ភាគ ៨០
តែមិនមែននីវរណៈ ក៏មាន។ ឥន្ទ្រិយ ៩ ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈ ឥន្ទ្រិយ ៣ ប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈ ទោមនស្សិន្ទ្រិយ មិនគួរពោលថា ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈផង ថាប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈផងឡើយ ឥន្ទ្រិយ ៣ ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈក៏មាន ប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈក៏មាន ឥន្ទ្រិយ ៦ ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈក៏មាន ប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈក៏មាន មិនគួរពោលថា ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈផង ថាប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈផងក៏មាន។
[២៥០] ឥន្ទ្រិយទាំងឡាយ មិនមែនបរាមាសៈ។ ឥន្ទ្រិយ ១០ បរាមាសៈស្ទាបអង្អែល ឥន្ទ្រិយ ៣ បរាមាសៈមិនបានស្ទាបអង្អែល ឥន្ទ្រិយ ៩ បរាមាសៈស្ទាបអង្អែលក៏មាន បរាមាសៈមិនបានស្ទាបអង្អែលក៏មាន។ ឥន្ទ្រិយ ១៦ ប្រាសចាកបរាមាសៈ ឥន្ទ្រិយ ៦ ប្រកបដោយបរាមាសៈក៏មាន ប្រាសចាកបរាមាសៈក៏មាន។ ឥន្ទ្រិយ ១០ មិនគួរពោលថា ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលទេ ជាធម៌ដែលបរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈ ឥន្ទ្រិយ ៣ មិនគួរពោលថា
ID: 637647282428771917
ទៅកាន់ទំព័រ៖