ព្រះត្រៃបិដក ភាគ ៨០
ជាបរាមាសៈ ទាំងជាធម៌ដែលបរាមាសៈស្ទាបអង្អែលផង ថាជាធម៌ដែលបរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈផងឡើយ ឥន្ទ្រិយ៩ មិនគួរពោលថា ជាបរាមាសៈ ទាំងជាធម៌ដែលបរាមាសៈស្ទាបអង្អែលទេ ជាធម៌ដែលបរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈក៏មាន មិនគួរពោលថា ជាធម៌ដែលបរាមាសៈស្ទាបអង្អែល តែមិនមែនបរាមាសៈក៏មាន។ ឥន្ទ្រិយ ១០ ប្រាសចាកបរាមាសៈ តែជាធម៌ដែលបរាមាសៈស្ទាបអង្អែល ឥន្ទ្រិយ ៣ ប្រាសចាកបរាមាសៈ តែជាធម៌ដែលបរាមាសៈមិនបានស្ទាបអង្អែល ឥន្ទ្រិយ ៣ ប្រាសចាកបរាមាសៈ តែជាធម៌ដែលបរាមាសៈស្ទាបអង្អែលក៏មាន ប្រាសចាកបរាមាសៈ ទាំងជាធម៌ដែលបរាមាសៈមិនបានស្ទាបអង្អែលក៏មាន ឥន្ទ្រិយ ៦ ប្រាសចាកបរាមាសៈ តែជាធម៌ដែលបរាមាសៈស្ទាបអង្អែលក៏មាន ប្រាសចាកបរាមាសៈ ទាំងជាធម៌ដែលបរាមាសៈមិនបានស្ទាបអង្អែលក៏មាន មិនគួរពោលថា ប្រាសចាកបរាមាសៈ ទាំងជាធម៌ដែលបរាមាសៈស្ទាបអង្អែលផង ថាប្រាសចាកបរាមាសៈ តែជាធម៌ដែលបរាមាសៈមិនបានស្ទាបអង្អែលផងក៏មាន។
[២៥១] ឥន្ទ្រិយ ៧ មិនមានអារម្មណ៍ ឥន្ទ្រិយ ១៤ ប្រកបដោយអារម្មណ៍ ជីវិតិន្ទ្រិយ ប្រកបដោយអារម្មណ៍ក៏មាន មិនមានអារម្មណ៍ក៏មាន។ ឥន្ទ្រិយ ២១ មិនមែនចិត្ត មនិន្ទ្រិយជាចិត្ត។
ID: 637647282651428267
ទៅកាន់ទំព័រ៖