ព្រះត្រៃបិដក ភាគ ៨០

ឥន្ទ្រិយ ១៣ ជា​ចេតសិក ឥន្ទ្រិយ ៨ មិនមែន​ចេតសិក ជីវិតិន្ទ្រិយ ជា​ចេតសិក​ក៏​មាន មិនមែន​ចេតសិក​ក៏​មាន។ ឥន្ទ្រិយ ១៣ ប្រកបដោយ​ចិត្ត ឥន្ទ្រិយ ៧ ប្រាសចាក​ចិត្ត ជីវិតិន្ទ្រិយ ប្រកបដោយ​ចិត្ត​ក៏​មាន ប្រាសចាក​ចិត្ត​ក៏​មាន មនិន្ទ្រិយ មិន​គួរ​ពោល​ថា ប្រកបដោយ​ចិត្ត​ផង ថា​ប្រាសចាក​ចិត្ត​ផង​ឡើយ។ ឥន្ទ្រិយ ១៣ ច្រឡំ​ដោយចិត្ត ឥន្ទ្រិយ ៧ មិន​ច្រឡំ​ដោយចិត្ត ជីវិតិន្ទ្រិយ ច្រឡំ​ដោយចិត្ត​ក៏​មាន មិន​ច្រឡំ​ដោយចិត្ត​ក៏​មាន មនិន្ទ្រិយ មិន​គួរ​ពោល​ថា ច្រឡំ​ដោយចិត្ត​ផង ថា​មិន​ច្រឡំ​ដោយចិត្ត​ផង​ឡើយ។ ឥន្ទ្រិយ ១៣ តាំង​ឡើង​ដោយចិត្ត ឥន្ទ្រិយ ៨ មិន​តាំង​ឡើង​ដោយចិត្ត ជីវិតិន្ទ្រិយ តាំង​ឡើង​ដោយចិត្ត​ក៏​មាន មិន​តាំង​ឡើង​ដោយចិត្ត​ក៏​មាន។ ឥន្ទ្រិយ ១៣ កើតជា​មួយ​នឹង​ចិត្ត ឥន្ទ្រិយ ៨ មិនកើត​ជាមួយនឹង​ចិត្ត ជីវិតិន្ទ្រិយ កើតជា​មួយ​នឹង​ចិត្ត​ក៏​មាន មិនកើត​ជាមួយនឹង​ចិត្ត​ក៏​មាន។ ឥន្ទ្រិយ ១៣ ប្រព្រឹត្តទៅ​តាមចិត្ត ឥន្ទ្រិយ ៨ មិន​ប្រព្រឹត្តទៅ​តាមចិត្ត ជីវិតិន្ទ្រិយ ប្រព្រឹត្តទៅ​តាមចិត្ត​ក៏​មាន មិន​ប្រព្រឹត្តទៅ​តាមចិត្ត​ក៏​មាន។ ឥន្ទ្រិយ ១៣ ច្រឡំ ទាំង​តាំង​ឡើង​ដោយចិត្ត ឥន្ទ្រិយ ៨ មិន​ច្រឡំ មិន​តាំង​ឡើង​ដោយចិត្ត ជីវិតិន្ទ្រិយ ច្រឡំ ទាំង​តាំង​ឡើង​ដោយចិត្ត​ក៏​មាន មិន​ច្រឡំ មិន​តាំង​ឡើង​ដោយចិត្ត​ក៏​មាន។
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 637647282851740636
ទៅកាន់ទំព័រ៖