ព្រះត្រៃបិដក ភាគ ៨០

ជា​ឧបា​ទិន្ន​ក៏​មាន ជា​អនុ​បា​ទិន្ន​ក៏​មាន រូប​ណា​ជា​ឧបា​ទា រូប​នោះ​ជា​ឧបា​ទិ​ន្នុ​បាទា​នីយៈ​ក៏​មាន ជា​អនុ​បា​ទិ​ន្នុ​បាទា​នីយៈ​ក៏​មាន។ រូប​ណា​ជា​ឧបា​ទា រូប​នោះ​ជា​ឧបា​ទិ​ន្នុ​បាទា​នីយៈ​ក៏​មាន ជា​អនុ​បា​ទិ​ន្នុ​បាទា​នីយៈ​ក៏​មាន។ រូប​ណា​ជា​ឧបា​ទា រូប​នោះ​ជាស​ប្ប​ដិ​ឃៈ​ក៏​មាន ជា​អប្បដិឃៈ​ក៏​មាន រូប​ណា​ជា​អនុ​បាទា រូប​នោះ​ជាស​ប្ប​ដិ​ឃៈ​ក៏​មាន ជា​អប្បដិឃៈ​ក៏​មាន។ រូប​ណា​ជា​ឧបា​ទា រូប​នោះ​ជា​ឱឡា​រិកៈ​ក៏​មាន ជា​សុ​ខុ​មៈ​ក៏​មាន រូប​ណា​ជា​អនុ​បាទា រូប​នោះ​ជា​ឱឡា​រិកៈ​ក៏​មាន ជា​សុ​ខុ​មៈ​ក៏​មាន។ រូប​ណា​ជា​ឧបា​ទា រូប​នោះ​ជា​ទូ​រេ​ក៏​មាន ជា​សនិ្ត​កេក៏​មាន រូប​ណា​ជា​អនុ​បាទា រូប​នោះ​ជា​ទូ​រេ​ក៏​មាន ជា​សនិ្ត​កេក៏​មាន។បេ។ រូប​ដែល​បុគ្គល​ឃើញ ឮ លិទ្ធ​ភ្លក្ស ដឹង​ច្បាស់​ហើយ រូបក្ខន្ធ មាន​ប្រការ ៤ យ៉ាងនេះ​ឯង។
 [៣៧] រូបក្ខន្ធ មាន​ប្រការ ៥ គឺ បឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ និង​ឧបា​ទា​រូប រូបក្ខន្ធ មាន​ប្រការ ៥ យ៉ាងនេះ​ឯង។
 [៣៨] រូបក្ខន្ធ មាន​ប្រការ ៦ គឺ រូប​ដែល​គប្បី​ដឹង​ដោយ​ភែ្ន​ក រូប​ដែល​គប្បី​ដឹង​ដោយ​ត្រចៀក រូប​ដែល​គប្បី​ដឹង​ដោយ​ច្រមុះ រូប​ដែល​គប្បី​ដឹង​ដោយ​អណ្តាត រូប​ដែល​គប្បី​ដឹង​ដោយ​កាយ រូប​ដែល​គប្បី​ដឹង​ដោយចិត្ត រូបក្ខន្ធ មាន​ប្រការ ៦ យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 637647159743109985
ទៅកាន់ទំព័រ៖