ព្រះត្រៃបិដក ភាគ ៨០

ឥន្ទ្រិយ ១៣ ច្រឡំ ទាំង​តាំង​ឡើង ទាំង​កើតជា​មួយ​នឹង​ចិត្ត ឥន្ទ្រិយ ៨ មិន​ច្រឡំ មិន​តាំង​ឡើង មិនកើត​ជាមួយនឹង​ចិត្ត ជីវិតិន្ទ្រិយ ច្រឡំ ទាំង​តាំង​ឡើង ទាំង​កើតជា​មួយ​នឹង​ចិត្ត​ក៏​មាន មិន​ច្រឡំ មិន​តាំង​ឡើង មិនកើត​ជាមួយនឹង​ចិត្ត​ក៏​មាន។ ឥន្ទ្រិយ ១៣ ច្រឡំ ទាំង​តាំង​ឡើង ទាំង​ប្រព្រឹត្តទៅ​តាមចិត្ត ឥន្ទ្រិយ ៨ មិន​ច្រឡំ មិន​តាំង​ឡើង មិន​ប្រព្រឹត្តទៅ​តាមចិត្ត ជីវិតិន្ទ្រិយ ច្រឡំ ទាំង​តាំង​ឡើង ទាំង​ប្រព្រឹត្តទៅ​តាមចិត្ត​ក៏​មាន មិន​ច្រឡំ មិន​តាំង​ឡើង មិន​ប្រព្រឹត្តទៅ​តាមចិត្ត​ក៏​មាន។ ឥន្ទ្រិយ ៦ ខាងក្នុង ឥន្ទ្រិយ ១៦ ខាងក្រៅ។ ឥន្ទ្រិយ ៧ ជា​ឧបា​ទា ឥន្ទ្រិយ ១៤ មិនមែន​ឧបា​ទា ជីវិតិន្ទ្រិយ ជា​ឧបា​ទា​ក៏​មាន មិនមែន​ឧបា​ទា​ក៏​មាន។ ឥន្ទ្រិយ ៩ មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ ឥន្ទ្រិយ ៤ មិន​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ទេ ឥន្ទ្រិយ ៩ មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយក៏​មាន មិន​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ទេ​ក៏​មាន។
 [២៥២] ឥន្ទ្រិយ​ទាំងឡាយ មិនមែន​ឧបាទាន។ ឥន្ទ្រិយ ១០ ជា​ប្រយោជន៍​ដល់​ឧបាទាន ឥន្ទ្រិយ ៣ មិន​មែន​ជា​ប្រ​យោ​ន៍​ដល់​ឧបាទាន ឥន្ទ្រិយ ៩ ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន មិនមែន​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន។ ឥន្ទ្រិយ ១៦ ប្រាសចាក​ឧបាទាន ឥន្ទ្រិយ ៦ ប្រកបដោយ​ឧបាទាន​ក៏​មាន ប្រាសចាក​ឧបាទាន​ក៏​មាន ឥន្ទ្រិយ ១០
ថយ | ទំព័រទី ២៧០ | បន្ទាប់
ID: 637647283100022189
ទៅកាន់ទំព័រ៖