ព្រះត្រៃបិដក ភាគ ៨០

មិន​គួរ​ពោល​ថា ជា​ឧបាទាន ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ទេ ជា​ប្រ​យា​ជន៍​ដល់​ឧបាទាន តែ​មិនមែន​ឧបាទាន ឥន្ទ្រិយ ៣ មិន​គួរ​ពោល​ថា ជា​ឧបាទាន ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ផង ថា​ជា​ប្រយោជន៍​ដល់​ឧបាទាន តែ​មិនមែន​ឧបាទាន​ផង​ឡើយ ឥន្ទ្រិយ ៩ មិន​គួរ​ពោល​ថា ជា​ឧបាទាន ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ទេ ជា​ប្រយោជន៍​ដល់​ឧបាទាន តែ​មិនមែន​ឧបាទាន​ក៏​មាន មិន​គួរ​ពោល​ថា ជា​ប្រយោជន៍​ដល់​ឧបាទាន តែ​មិនមែន​ឧបាទាន​ក៏​មាន ឥន្ទ្រិយ ១៦ មិន​គួរ​ពោល​ថា ជា​ឧបាទាន ទាំង​ប្រកបដោយ​ឧបាទាន​ផង ថា​ប្រកបដោយ​ឧបាទាន តែ​មិនមែន​ឧបាទាន​ផង​ឡើយ ឥន្ទ្រិយ ៦ មិន​គួរ​ពោល​ថា ជា​ឧបាទាន ទាំង​ប្រកបដោយ​ឧបាទាន​ទេ ប្រកបដោយ​ឧបាទាន តែ​មិនមែន​ឧបាទាន​ផង​ក៏​មាន មិន​គួរ​ពោល​ថា ប្រកបដោយ​ឧបាទាន តែ​មិនមែន​ឧបាទាន​ក៏​មាន។ ឥន្ទ្រិយ ១០ ប្រាសចាក​ឧបាទាន តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន ឥន្ទ្រិយ ៣ ប្រាសចាក​ឧបាទាន ទាំង​មិនមែន​ជា​ប្រយោជន៍​ដល់​ឧបាទាន ឥន្ទ្រិយ ៣ ប្រាសចាក​ឧបាទាន តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន ប្រាសចាក​ឧបាទាន ទាំង​មិនមែន​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន ឥន្ទ្រិយ ៦
ថយ | ទំព័រទី ២៧១ | បន្ទាប់
ID: 637647283308303335
ទៅកាន់ទំព័រ៖