ព្រះត្រៃបិដក ភាគ ៨០
ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រាសចាកឧបាទាន ទាំងមិនមែនជាប្រយោជន៍ដល់ឧបាទានក៏មាន មិនគួរពោលថា ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានផង ថាប្រាសចាកឧបាទាន ទាំងមិនមែនជាប្រយោជន៍ដល់ឧបាទានផងក៏មាន។
[២៥៣] ឥន្ទ្រិយទាំងឡាយ មិនមែនកិលេស។ ឥន្ទ្រិយ ១០ គួរដល់នូវសេចក្តីសៅហ្មង ឥន្ទ្រិយ ៣ មិនគួរដល់នូវសេចក្តីសៅហ្មង ឥន្ទ្រិយ ៩ គួរដល់នូវសេចក្តីសៅហ្មងក៏មាន មិនគួរដល់នូវសេចក្តីសៅហ្មងក៏មាន ឥន្ទ្រិយ ១៥ មិនប្រកបដោយសេចក្តីសៅហ្មង ទោមនស្សិន្ទ្រិយ ប្រកបដោយសេចក្តីសៅហ្មង ឥន្ទ្រិយ ៦ ប្រកបដោយសេចក្តីសៅហ្មងក៏មាន មិនប្រកបដោយសេចក្តីសៅហ្មងក៏មាន។ ឥន្ទ្រិយ ១៥ ប្រាសចាកកិលេស ទោមនស្សិន្ទ្រិយ ប្រកបដោយកិលេស ឥន្ទ្រិយ ៦ ប្រកបដោយកិលេសក៏មាន ប្រាសចាកកិលេសក៏មាន។ ឥន្ទ្រិយ ១០ មិនគួរពោលថា ជាកិលេស ទាំងគួរដល់នូវសេចក្តីសៅហ្មងទេ គួរដល់នូវសេចក្តីសៅហ្មង តែមិនមែនកិលេស ឥន្ទ្រិយ ៣ មិនគួរពោលថា ជាកិលេស ទាំងគួរដល់នូវសេចក្តីសៅហ្មងផង ថាគួរដល់នូវសេចក្តីសៅហ្មង តែមិនមែនកិលេសផងឡើយ ឥន្ទ្រិយ ៩ មិនគួរពោលថា ជាកិលេស ទាំងគួរដល់នូវសេចក្តីសៅហ្មងទេ គួរដល់នូវសេចក្តីសៅហ្មង តែមិនមែនកិលេសក៏មាន មិនគួរពោលថា
ID: 637647283526740670
ទៅកាន់ទំព័រ៖