ព្រះត្រៃបិដក ភាគ ៨០
គួរដល់នូវសេចក្តីសៅហ្មង តែមិនមែនកិលេសក៏មាន។ ឥន្ទ្រិយ ១៥ មិនគួរពោលថា ជាកិលេស ទាំងប្រកបដោយសេចក្តីសៅហ្មងផង ថាប្រកបដោយសេចក្តីសៅហ្មង តែមិនមែនកិលេសផងឡើយ ទោមនស្សិន្ទ្រិយ មិនគួរពោលថា ជាកិលេស ទាំងក្របដោយសេចក្តីសៅហ្មងទេ ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនកិលេស ឥន្ទ្រិយ ៦ មិនគួរពោលថា ជាកិលេស ទាំងប្រកបដោយសេចក្តីសៅហ្មងឡើយ ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនកិលេសផងក៏មាន មិនគួរពោលថា ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនកិលេសក៏មាន។ ឥន្ទ្រិយ ១៥ មិនគួរពោលថា ជាកិលេស ទាំងប្រកបដោយកិលេសផង ថាប្រកបដោយកិលេស តែមិនមែនកិលេសផងឡើយ ទោមនស្សិន្ទ្រិយ មិនគួរពោលថា ជាកិលេស ទាំងប្រកបដោយកិលេសទេ ប្រកបដោយកិលេស តែមិនមែនកិលេស ឥន្ទ្រិយ ៦ មិនគួរពោលថា ជាកិលេស ទាំងប្រកបដោយកិលេសឡើយ ប្រកបដោយកិលេស តែមិនមែនកិលេសក៏មាន មិនគួរពោលថា ប្រកបដោយកិលេស តែមិនមែនកិលេសក៏មាន។ ឥន្ទ្រិយ ៩ ប្រាសចាកកិលេស តែគួរដល់នូវសេចក្តីសៅហ្មង ឥន្ទ្រិយ ៣ ប្រាសចាកកិលេស ទាំងមិនគួរដល់នូវសេចក្តីសៅហ្មង
ID: 637647283726740688
ទៅកាន់ទំព័រ៖