ព្រះត្រៃបិដក ភាគ ៨០

ទោ​មនស្សិ​ន្ទ្រិយ មិន​គួរ​ពោល​ថា ប្រាសចាក​កិលេស តែ​គួរ​ដល់​នូវ​សេចក្តី​សៅហ្មង​ផង ថា​ប្រាសចាក​កិលេស ទាំង​មិន​គួរ​ដល់​នូវ​សេចក្តី​សៅហ្មង​ផង​ឡើយ ឥន្ទ្រិយ ៣ ប្រាសចាក​កិលេស តែ​គួរ​ដល់​នូវ​សេចក្តី​សៅហ្មង​ក៏​មាន ប្រាសចាក​កិលេស ទាំង​មិន​គួរ​ដល់​នូវ​សេចក្តី​សៅហ្មង​ក៏​មាន ឥន្ទ្រិយ ៦ ប្រាសចាក​កិលេស តែ​គួរ​ដល់​នូវ​សេចក្តី​សៅហ្មង​ក៏​មាន ប្រាសចាក​កិលេស ទាំង​មិន​គួរ​ដល់​នូវ​សេចក្តី​សៅហ្មង​ក៏​មាន មិន​គួរ​ពោល​ថា ប្រាសចាក​កិលេស តែ​គួរ​ដល់​នូវ​សេចក្តី​សៅហ្មង​ផង ថា​ប្រាសចាក​កិលេស ទាំង​មិន​គួរ​ដល់​នូវ​សេចក្តី​សៅហ្មង​ផង​ក៏​មាន។
 [២៥៤] ឥន្ទ្រិយ ១៥ មិន​គួរ​លះ​ដោយ​ទស្សនៈ ឥន្ទ្រិយ ៧ គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន មិន​គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន។ ឥន្ទ្រិយ ១៥ មិន​គួរ​លះ​ដោយ​ភាវនា ឥន្ទ្រិយ ៧ គួរ​លះ​ដោយ​ភាវនា​ក៏​មាន
ថយ | ទំព័រទី ២៧៤ | បន្ទាប់
ID: 637647283964865913
ទៅកាន់ទំព័រ៖